Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវវាងក្រុងកំពត ខណៈកំពុងខូចខ្លាំង

បានផុស

នៅ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះប្រជាពលរដ្ឋរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ បានស្នើសុំដល់អាជ្ញាធរខេត្តកំពត ជួយជួសជុលស្ថាបនាផ្លូវវាងក្រុងកំពតមួយខ្សែ ដែលកំពុងខូចខាតខ្លាំង។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងដងផ្លូវវាងក្រុងកំពតមួយខ្សែនេះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យផ្លូវនេះខូចខាតយ៉ាងធ្ងន់ធ្ងរបែបនេះ មកពីរថយន្តបែនដឹកដី ដឹកថ្ម បើកបរនិងធ្វើដំណើតាមផ្លូវនេះ រហូតដល់ផ្លូវថ្នល់ខូចខាត់កាន់តែខ្លាំង ក៏នៅតែបើកលឿនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋរស់នៅតាមដងផ្លូវនេះបានបន្តទៀតថា ដោយឃើញអភិបាលខេត្តឡើងថ្មីជាងមួយឆ្នាំមកនេះ លោកមានការយកចិត្តទុកដាក់ស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវក្នុងខេត្ត ដូច្នេះពួកគាត់ស្នើសុំដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតមេត្តាជួយជួសជុល ស្ថាបនាផ្លូងវាងក្រុងកំពតមួយខ្សែនេះវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ផង។

បើយោងតាមការឲ្យដឹងពីនាយករដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ផ្លូវវាងក្រុងកំពតមួយខ្សែនេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ជាផ្លូវគម្រោងរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងធ្វើកាជួសជុលផ្លូវវាងក្រុងកំពតនេះឡើងវិញនាពេលខាងមុខនេះហើយ ព្រោះផ្លូវវាងក្រុងកំពតនេះបានតភ្ជាប់ទៅផ្លូវជាតិលេខ ៣៣ និងបានតភ្ជាប់ទៅផ្លូវជាតិលេខ៣ និងទៅរាជធានីភ្នំពេញផងដែរ។

បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងផ្លូវនេះ បានរអ៊ូរទាំថា ផ្លូវនេះមិនឃើញមានការជួសជុល​យូរមកហើយ ដោយមានរថយន្ដដឹកដី ដឹកថ្ម ជារៀងរាល់ថ្ងៃហុយខ្លាំងណាស់នៅខែប្រាំងនេះ ផ្ទះរបស់ពួកគាត់ស្ទើរតែមិនហ៊ានបើកទ្វារទេ ពិព្រោះដីហុយពេលឡានបើកឆ្លងកាត់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម