ព័ត៌មានជាតិ
ស្ពានកោះយ៉ថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣
កោះកុង ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ឱ្យដឹងថា ក្រុមការងារជំនាញរបស់លោកនឹងពន្លឿនការសាងសង់ស្ពានកោះយ៉ថ្មីឱ្យចប់នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គិតចាប់ពីដើមខែសីហាមកទល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះយ៉ បានសម្រេចការងារប្រមាណជា៦០ភាគរយហើយ ដោយការងារនៅសេសសល់៤០ភាគរយនោះគឺការខួងរណ្ដៅសសរស្ពានចុងក្បាលស្ពាន និងលើកទម្រទួលស្ពានតភ្ជាប់គ្នា។

នេះបើតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។

បើតាមលោក អន ដាវុធ លោកនឹងជំរុញដល់ក្រុមការងារ ដើម្បីពន្លឿនការអនុវត្តស្ថាបនាឱ្យចប់ជាស្ថាពរនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ខាងមុខ មុននឹងយុទ្ធការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកដល់។ ស្ពានកោះយ៉ថ្មីប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រើប្រាស់ថវិកាចំណាយសរុប១លាន៤សែនដុល្លារ។

ស្ពានបេតុងថ្មីស្រឡាងមួយនេះដែរ ធ្វើឡើងតបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកសម្របសម្រួលដោះស្រាយ។ គ្រាស្ពានដែកបាឡេកោះយ៉ បច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម និងតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាញឹកញាប់។

កន្លងទៅ ទាំងអាជ្ញាធរ និងពលរដ្ឋ បង្ហាញក្តីរំពឹងថា នៅពេលការដ្ឋានស្ពាននេះបញ្ចប់ជាស្ថាពរ វាជាចំណងដៃថ្មីមួយសម្រាប់មូលដ្ឋានស្រុកមណ្ឌលសីមា ព្រមទាំងផ្តល់ការចរាចរណ៍ប្រកបដោយសុវត្ថិភាព និងទាក់ទាញកំណើនភ្ញៀវទេសចរមកលេងកម្សាន្តស្ទើរគ្រប់រដូវកាល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ