Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានតែងតាំងក្នុងមុខតំណែងថ្មីមួយទៀត

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងឲ្យទទួលមុខតំណែងថ្មីមួយទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្ថែមលើមុខងារបច្ចុប្បន្ន។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ក្នុងមុខតំណែងថ្មីមួយទៀតនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បន្ទាប់ពីទទួលបានការតែងតាំងមុខតំណែងថ្មីនេះ លោកបណ្ឌិត យ៉ង សាំងកុមារ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា «ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយបង្គំអរព្រះគុណដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានប្រោសព្រះរាជទានតែងតាំង ទូលព្រះបង្គំជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបន្ថែម លើមុខងារបច្ចុប្បន្ន»។

លោកបណ្ឌិត បានសរសេរបន្តថា «យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាស និងទំនុកចិត្តដល់ខ្ញុំក្នុងការទទួលមុខងារបន្ថែមនេះ»។

បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ មុខតំណែងថ្មីនេះជាមធ្យោបាយ ដើម្បីអាចឲ្យលោកចូលរួមសម្រេចបេសកកម្ម ចូលរួមចំណែកអភិវឌ្ឍន៍កសិកម្ម និងជនបទនៅកម្ពុជា ដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល។

សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។

ការសម្រេចតែងតាំងនេះ បន្ទាប់ពីលោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិត កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្លៀង
ព័ត៌មានជាតិ៤២ នាទីutes មុន

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២មីនា កម្ពុជា មិនមានភ្លៀងធ្លាក់ទេ

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​សន្តិបណ្ឌិត នេត សាវឿន អញ្ជើញ​បិទ​វគ្គបណ្តុះបណ្តាលកម្រិត​បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលច្បារអំពៅទី២ ឆ្មក់​ចាប់​អ្នក​លេង​អាប៉ោង ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​នេត្រ ភក្ត្រា លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគន៍ ដើម្បី​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​ព័ត៌មាន​អ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម