Connect with us

ព័ត៌មានជាតិ

នាយកមន្ទីរពេទ្យកុមារជាតិ ស្នើសមាជិកសភាកូរ៉េជួយជំរុញគម្រោងសាងសង់អគារថ្មីកម្ពស់​៥​ជាន់ឱ្យបានលឿន

បានផុស

នៅ

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងជាទីប្រឹក្សាអមក្រសួងសុខាភិបាលបានស្នើឱ្យសមាជិកសភាសាធារណរដ្ឋកូរ៉េ ជួយជំរុញគម្រោងសាងសង់អគារថ្មីកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារអាមេរិក ឱ្យបានលឿនដើម្បីឱ្យមន្ទីរពេទ្យមានលទ្ធភាពបើកសេវាព្យាបាលជំងឺថ្មីៗបន្ថែមទៀតជូនដល់កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ក្នុងឱកាសគណៈប្រតិភូសភាមកពីសាធារណរដ្ឋកូរ៉េដឹកនាំដោយ លោក អ៊ី អ៊ីងយ៉ុន ប្រធានផ្នែកសម្ព័ន្ធសមាជិកសភាកូរ៉េសម្រាប់កុមារប្រជាជន និងបរិស្ថាន បានអញ្ជើញមកចុះត្រួតពិនិត្យ​ពីសមិទ្ធផលនានាដែលកូរ៉េបានផ្តល់ឱ្យកម្ពុជា ពិសេសនៅមន្ទីរពេទ្យកុមារជាតិ។ លោកនាយកមន្ទីរពេទ្យបានមានប្រសាសន៍ថា តាមគម្រោងអគារថ្មីកម្ពស់៥ជាន់មានទំហំជាង៩ពាន់ម៉ែត្រការ៉េ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ ដោយចំណាយថវិកាប្រមាណ១៦លានដុល្លារអាមេរិក បូកទាំងការសាងសង់អគារការបណ្តុះបណ្តាលបំពាក់សម្ភារបរិក្ខាពេទ្យ និងសម្ភារសម្រាប់អ្នកជំងឺ។

លោកសាស្ត្រាចារ្យបានបន្តថា នេះជាអគារទី២ហើយដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១មានកម្ពស់៣ជាន់ ដោយបានសាងសង់នៅឆ្នាំ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ២០១៩។ បន្ទាប់មកទៀតដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញនៅឆ្នាំ២០១៣ និងដាក់ដំណើរការនៅឆ្នាំ២០១៦។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្រៅពីនេះមន្ទីរពេទ្យក៏ទទួលបានការជួយពីអង្គការរបស់កូរ៉េទៅលើការរៀបចំការបណ្តុះ​បណ្តាលដល់គ្រូពេទ្យមកពីតាមបណ្តាលខេត្តផ្សេងៗលើផ្នែកជំងឺទារកនិងជួយលើជំងឺផ្នែកស្តារលទ្ធភាពពលកម្ម។
លោកសាស្ត្រាចារ្យបានបន្ថែមថា ការជួយគាំទ្ររបស់កូរ៉េនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរូមចំណែកលើកកម្ពស់គុណភាពសេវារបស់មន្ទីរពេទ្យកុមារជាតិឱ្យកាន់តែប្រសើរដោយមានការបែងចែងជំងឺឯកទេសច្បាស់លាស់ដូចជាជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ជំងឺមហារីក ឈាម សួត ក្រពះ ពោះវៀន ដូចមនុស្សចាស់ដែរដែលគ្រោង​បើកនៅពេលខាងមុខខណៈពីមុនមន្ទីរពេទ្យព្យាបាលជំងឺកុមារទូទៅដោយមិនមានការបែងចែកជាឯកទេសកុមារផ្សេងៗទេ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា នៅពេលដែលអគារថ្មីនេះសាងសង់រួចរាល់នឹងជួយឱ្យមន្ទីរពេទ្យអាចមានលទ្ធភាពពង្រីកឯកទេសកាន់តែទូលំទូលាយជាងមុននិងកាន់តែមានគុណភាពបន្ថែមទៀតពិសេសក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលដល់គ្រូពេទ្យផ្នែកកុមារមកពីតាមបណ្តាខេត្តនិងនិស្សិតមកពីតាមមហាវិទ្យាល័យនានាដើម្បីឱ្យ
ពួកគេកាន់តែមានចំណេះជំនាញខ្ពស់ក្នុងការព្យាបាលជំងឺជូនកុមារកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀតខណៈបច្ចុប្បន្នជាមធ្យមមានអ្នកជំងឺមកពិគ្រោះជំងឺប្រមាណពី៥០០ទៅ៦០០នាក់និងមានអ្នកជំងឺសម្រាកពេទ្យពី៣៥០ទៅ៤០០នាក់ក្នុង១ថ្ងៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣៩ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម