ព័ត៌មានជាតិ
សមត្ថកិច្ចកំពុងស្វែងរកកជនសង្ស័យ៣នាក់ ក្លែងបន្លំ សញ្ញាបត្រវេជ្ជបណ្ឌិត
ជនសង្ស័យ៣នាក់ ក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ជនសង្ស័យទាំង៣នាក់ដែលក្លែងបន្លំនោះ ទី១មានឈ្មោះ សាយ សុវណ្ណ ទី២ឈ្មោះ ម៉ក់សុខជា និង ទី៣ឈ្មោះ ខា វ៉េងហួត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យោងតាមលិខិតរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ជម្រាបមក លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះបានឲ្យដឹងថា ក្រោយពីមានការសង្ស័យចំពោះ «សញ្ញាបត្រវេជ្ជបណ្ឌិត» របស់ឈ្មោះ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល , ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង៣នេះ ពុំមែនជាសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទេ។

ក្នុងនោះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សូមឲ្យលោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ មានវិធានការទៅលើជនសង្ស័យទាំង៣នាក់ខាងលើនេះ ដោយទី១-ដកហូតសញ្ញាបត្រដើមរបស់ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត។ ២-ធ្វើលិខិតជូនមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំឯកសារ។ ៣-ជូនដំណឹងទៅគណៈគិលានុបដ្ឋាក និង គណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀត ដែរ បើមានភាពចាំបាច់ ដោយពួកគាត់ភាគច្រើនជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជីជាមួយគណៈគិលានុបដ្ឋាក។ ៤-ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធានរៀបចំឲ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិរៀបចំផ្សព្វផ្សាយតាមគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?