ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ នយោបាយផ្កាចម្រុះពណ៌របស់សម្ដេចតេជោ បានរួមចំណែកជួយសម្រួលវិបត្តិពិភពលោក
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា នយោបាយការបរទេសផ្កាចម្រុះពណ៌របស់សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ដល់ការជួយសម្របសម្រួលវិបត្តិទាំងឡាយនៅលើពិភពលោក។ លោកបណ្ឌិត យង់ ពៅ ថ្លែងបែបនេះក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំ លើកទី១៧ ស្ដីពី«សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រកួតប្រជែង សមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។

ថ្លែងបើកសន្និសីទនេះ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការរៀបចំសន្និសីទអន្តរជាតិ ឆ្នាំ២០២២នេះ គឺស្របពេលជាមួយពិភពលោកកំពុងជួបប្រទះវិបត្តិជាសាកល គួរឲ្យព្រួយបារម្ភជាបន្តបន្ទាប់ ជាអាទិ៍ វិបត្តិកូវីដ១៩ វិបត្តិស្បៀងអាហារ វិបត្តិថាមពល និងឧស្ម័ន អតិផរណាជាសកល ជាពិសេស សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ពាក់ព័ន្ធនឹងបញ្ហាជាសាកលទាំងនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវនយោបាយការបរទេសផ្កាចម្រុះពណ៌ និងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ជាមួយថ្នាក់ដឹកនាំទាំងនៅក្នុងតំបន់ និងពិភពលោក ក្នុងការជួយសម្របសម្រួលវិបត្តិទាំងអស់នេះ រួមទាំង វិបត្តិនៅមីយ៉ាន់ម៉ា»។

ប៉ុន្តែយ៉ាងណាក៏ដោយ អគ្គលេខាធិការរាជបណ្ឌិត្យសភារូបនេះ បានលើកឡើងដែរថា ពេលបច្ចុប្បន្ននេះ ពិភពលោក ហាក់កំពុងតែរអិលទៅរកសង្គ្រាមត្រជាក់ថ្មី ដែលជាការព្រួយបារម្ភរួមរបស់ពិភពលោក។ លោកបណ្ឌិត បានរំលឹកនូវការលើកឡើងរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកដែលនិយាយថា «យើងមិនគួរឲ្យមានសង្គ្រាមត្រជាក់ថ្មីកើតឡើងទេ»។ ប៉ុន្តែត្រង់ន័យនេះ លោកបណ្ឌិត យង់ ពៅ បានមើលឃើញថា តាមរយៈការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច ហាក់កំពុងបង្ហាញអំពីការឈានទៅរកសង្គ្រាមត្រជាក់ថ្មីនេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់