ព័ត៌មានជាតិ
អគ្គនាយកសហព័ន្ធសន្តិភាពសកល អបអរសាទរចំពោះសម្ដេចតេជោ ដែលរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យ
អគ្គនាយកសហព័ន្ធសន្តិភាពសកល បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យ។

ការសម្ដែងការអបអរសាទរនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោកបណ្ឌិត Yun Young-ho អគ្គនាយកសហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ។

នៅក្នុងជំនួបនេះលោកបណ្ឌិត Yun Young-ho បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ប្រកបដោយជោគជ័យ។

លើសពីនេះទៀតលោកបណ្ឌិត Yun Young-ho ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីដំណើរការកៀរគរការគាំទ្រធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពស្នើសុំអនុសាសន៍របស់សម្ដេច តេជោ ក្នុងករណីនេះផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោកអគ្គនាយកសហព័ន្ធសន្តិភាពសកល ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចប្រជុំអាស៊ាននៅឆ្នាំ ២០២២នេះ គឺមានបញ្ហាចាក់ស្រះយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជា បានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារចំនួន ១០១ឯកសារ ដោយមិនមានការរាំងស្ទះឡើយ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោកបណ្ឌិត Yun Young-ho ដែលឲ្យជំរុញការគាំទ្រតាមទម្រង់យូភីហ្វែប បូកអែក នោះគឺតាមរយៈការគាំទ្រពីតូចទៅធំ។ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេច តេជោ ហ៊ុន សែន ស្នើឲ្យធ្វើការងារនេះបន្ថែមទៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ