ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានសំណង់បុរាណជាង ៨០០ កន្លែង បន្សល់ទុករហូតដល់បច្ចុប្បន្ន
ខេត្តបាត់ដំបងមិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀត។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង” លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា បន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់ដំបងនៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ សំណង់អគាររដ្ឋបាលនានាបន្សល់តាំងពីសម័យអាណានិគមបារាំង ផ្សារណាត់ ស្ពានបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែង។


លោក សុខ លូ បន្តថា សិក្ខាសាលាដែលបានរៀបចំឡើងនៅពេលនេះ ពិតជាមានសារសំខាន់សម្រាប់ខេត្តបាត់ដំបង ព្រោះបានបង្ហាញឱ្យឃើញពីលទ្ធផលនៃការស្រាវជ្រាវរបស់សាស្ត្រាចារ្យ និស្សិត ផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា និងផ្សព្វផ្សាយបេតិកភណ្ឌ ស្ថាបត្យកម្ម និងក្រុង នៅក្នុងខេត្តបាត់ដំបង។
បើតាមលោកអភិបាលខេត្ត ការអភិរក្សសំណង់បេតិកភណ្ឌគឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ក្នុងតំបន់ និងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបងមានសំណង់អគារបេតិកភណ្ឌក្នុងក្រុងជាច្រើន ជាពិសេសសំណង់ផ្ទះល្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង ដែលភ្ញៀវទេសចរអន្តរជាតិអាចមកទស្សនា និងសិក្សាស្វែងយល់លើសំណង់ទាំងនោះ។

សិក្ខាសាលា “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង” សហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកល វិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីសាធារណរដ្ឋបារាំង និងដៃគូពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង។
ដោយ៖ ថារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង