ព័ត៌មានជាតិ
គ្រោងចំណាយថវិកាប្រមាណ ១៨០លានដុល្លារ លើការសាងសង់ផ្លូវលេខ ៣៣,៤១,៣១
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា ការបើកការដ្ឋានសាងសង់ផ្លូវលេខ ៣៣,៤១,៣១ អាចនឹងធ្វើឡើងនៅឆ្នាំ២០២១ខាងមុខ ខណៈការចរចាជាមួយភាគីចិន ត្រូវបានបញ្ចប់រួចរាល់ហើយ ហើយរង់ចាំតែការចុះកិច្ចព្រមព្រៀងប៉ុណ្ណោះ។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំមន្រ្តីចុះពិនិត្យផ្លូវលេខ៤១ ដែលរងការខូចខាតដោយទឹកជំនន់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ភាគីចិន បានឯកភាពអស់ហើយ លើការផ្ដល់ប្រាក់កម្ចីប្រមាណ១៨០លានដុល្លារ សាងសង់ផ្លូវទាំងបីខ្សែ តែរង់ចាំនូវនីតិវិធីមួយចំនួនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមថា នៅឆ្នាំ២០២១ខាងមុខ នឹងមានការបើកការដ្ឋានសាងសង់ផ្លូវទាំងបីកន្លែងខាងលើ។
កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចសម្រចបាននូវគម្រោង ៣ ដោយសុំខ្ចីលុយពីចិន សាងសង់ផ្លូវជាតិលេខ ៤១ តភ្ជាប់ផ្លូវជាតិលេខ ៤ ទៅកំពត ទី២ ផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពត។
សម្ដេច បានមានប្រសាសន៍បញ្ជាក់ថា គម្រោងទាំងបីនេះ បានឯកភាពគ្នាហើយ និងបានប្រថាប់ត្រារួចហើយ ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ