ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ សុខសន្តិភាព ស្ថេរភាពនយោបាយជាឱកាសមាសកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាកំពុងទទួលបានគឺជាឱកាសមាសក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ហើយកត្តាទាំងអស់នេះហើយដែលបានធ្វើឱ្យកម្ពុជា មានតំបន់អភិរក្សរបស់ខ្លួនច្រើនជាងមុន និងធ្វើឱ្យកម្ពុជាមានការគិតគូរពីបរិស្ថាន។ លោករដ្ឋមន្ត្រីថា តំបន់អភិរក្សជាសសរកន្លោងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស ជីវភាពសហគមន៍។

រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងក្នុងវេទិកាស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។
ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា វេទិកាថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយក៏ជាកន្លែងដែលអាចសន្ទនារវាងបងប្អូនប្រជាសហគមន៍ជាមួយក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចធ្វើការយ៉ាងជិតឌិតជាមួយគ្នា ដើម្បីតម្រង់ទិសថាយើងគួរទៅណាឱ្យបានច្បាស់លាស់។

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍បន្តដាំដំណាំ ចិញ្ចឹមសត្វ ដាំឈើដាំ ដើម្បីធានាបាននូវសេដ្ឋកិច្ច សន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។
គួរបញ្ជាក់ឱ្យដឹងថា ការរៀបចំវេទិកាស្តីពី ការការពារនិងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ«ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន» គឺយន្តការបន្ត ក្នុងការពិនិត្យវឌ្ឍនភាព នៃការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ពិភាក្សា និងដោះស្រាយនូវការប្រឈមនានា និងការដាក់ចេញនូវទិសដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានធមុ្មជាតិប្រកបដោយការចូលរួម និងមាននិរន្តរភាពនៅក្នុងតំបន់ការពារធម្មជាតិ។

វេទិកានេះ ប្រព្រឹត្តទៅក្នុងគោលបំណងចម្បងៗមួយចំនួនរួមមាន៖ ១)ពិនិត្យវឌ្ឍនភាពនៃការចូលរួម គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ និងពិភាក្សាអំពីបញ្ហាប្រឈមនានា ២)ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជម្រើសមុខរបរចិញ្ចឹមជីវិត ដោយមិនពឹងអាស្រ័យតែលើធនធានធម្មជាតិ និង៣)លើកកម្ពស់ភាពជាម្ចាស់ និងផ្តល់ឱកាសដល់សហគមន៍ ក៏ដូចជាអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព ដាក់ចេញនូវទិសដៅរួម ដើម្បីបន្តគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ និងជំរុញពិពិធកម្មមុខរបរ ប្រកបដោយលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពទៅនឹងការអភិរក្ស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ