Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោក្នុងគោលដៅកម្ពុជា​គ្មានមីន​ឆ្នាំ២០២៥

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានមានប្រសាសន៍ថា មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តីលើកឡើងក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីននៅថ្ងៃទី ២០ ខែធ្នូនេះ។

លោកទេសរដ្ឋមន្ត្រីលើកឡើងថា សម្តេចតេជោបានប្រគល់សមរភូមិមួយជូនដល់អាជ្ញាធរមីន ហើយត្រូវទទួលជ័យជម្នះជាដាច់ខាត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសសម្តេចតេជោចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០ គីឡូម៉ែត្រក្រឡាត្រូវតែដោះស្រាយបញ្ចប់ឲ្យអស់ពីទឹកដីកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានណែនាំឲ្យមន្រ្តីបុគ្គលិកអាជ្ញាធរមីន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការរៀបចំផែនការបោសសម្អាតមីន អោយអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។

ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់ ព្រមទាំងមានការទទួលស្គាល់ពីប្រមុខថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធផងដែរ។

ការជោគជ័យរយៈពេល ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ លោក ព្រំ សុភមង្គល ដែលចំណាយពេលវេលារបស់ខ្លួនចាប់តាំងពីការបង្កើតអាជ្ញាធរមីន និងដឹកនាំការងារប្រចាំថ្ងៃជាអគ្គលេខាធិការចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ការងារចំពោះមុខ លោក លី បញ្ញារិទ្ធិ៍ នឹងបន្តដឹកនាំការងារប្រចាំថ្ងៃរបស់អាជ្ញាធរមីន និងសូមជូនពរឲ្យទទួលជោគជ័យបន្ថែមទៀត ដើម្បីភាពរីកចម្រើនសកម្មភាពមីន និងស្ថាប័ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៥៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម