Connect with us

ព័ត៌មានជាតិ

គ.ជ.ប ទទួលយករបាយការណ៍​របស់ខុមហ្វ្រែល និងពិនិត្យមើលចំណុចដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ប្រាប់តំណាងអង្គការខុមហ្វ្រែលថា គ.ជ.ប ទទួលយករបាយការណ៍​របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គ.ជ.ប ក្នុងក្របខ័ណ្ឌ​នៃការអនុវត្តការងាររបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ គ្រាដែលលោក សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ បានជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈ កម្មាធិការនាយកអង្គការខុមហ្វ្រែល។

ជំនួបនេះធ្វើឡើង  បន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពី បញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។

លោក សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាពេលកន្លងទៅនេះ បានបញ្ចប់ទៅដោយទទួលបានការសាទរ និងការវាយតម្លៃពីមជ្ឈដ្ឋានទូទៅ ទាំងជាតិ និងអន្តរជាតិថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ដោយអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតជាធរមាន។

លោកបានបញ្ជាក់ផងដែរថា បើទោះបីជាការបោះឆ្នោតនេះ បានប្រព្រឹត្តទៅរលូនល្អក៏ពិតមែន តែមិនអាចចាត់ទុកថាល្អឥតខ្ចោះ​នោះទេ ហើយ គ.ជ.ប ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺមានតែខិតខំពង្រឹងការអនុវត្តការងាររបស់​ខ្លួន​ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។

ភាគីអង្គការខុមហ្វ្រែល បានលើកឡើងអំពីរបាយការណ៍ ដែលខ្លួនបានដាក់ជូន គ.ជ.ប ថា ​របាយការណ៍នេះ មិនមែនជាការចង់ដាក់បន្ទុកដល់ គ.ជ.ប នោះទេ តែសង្ឃឹមថា .ជ.ប នឹងពិចារណាលើចំណុចដែលបានរកឃើញទាំងនោះ ក្នុង ន័យលើកកម្ពស់ការរៀបចំការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខៗទៀតឲ្យកាន់តែប្រសើរ។

លោក សោម សូរីដា បានជម្រាបជូនថា គ.ជ.ប ទទួលយករបាយការណ៍របស់ខុមហ្វ្រែល និងធ្វើការពិនិត្យមើលចំណុចទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ គ.ជ.ប ក្នុងក្របខ័ណ្ឌ​នៃការអនុវត្តការងាររបស់ខ្លួន។

ក្នុងនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា ភាពមិនប្រក្រតី ដែលរកឃើញដោយអង្គការខុមហ្វ្រែលវាគ្រាន់តែជាកំហុសបច្ចេកទេស ក្នុងការអនុវត្តរបស់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតប៉ុណ្ណោះ។ ប៉ុន្តែវាពុំមែនជាភាពមិនប្រក្រតី ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផល នៃការបោះឆ្នោតនោះទេ។

នៅក្នុងជំនួបនេះ ភាគី គ.ជ.ប ក៏បានធ្វើការបកស្រាយដោយឈរលើមូលដ្ឋានច្បាប់ ចំពោះការលើកឡើងរបស់ភាគីអង្គការខុមហ្វ្រែល នូវចំណុចមួយចំនួនផងដែរ ដូចជា៖

-ការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត  និងការបោះឆ្នោតនៅក្រៅប្រទេស។ ត្រង់ចំណុចនេះ ភាគី គ.ជ. បានបកស្រាយថា គ.ជ.ប បានបំពេញភារកិច្ចរបស់ខ្លួន ដោយគោរព និងអនុវត្ត ទៅតាមក្របខ័ណ្ឌច្បាប់ ដែលអនុញ្ញាតឲ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត តែនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

-ចំពោះការបិទទ្វារ ឬ/និងបង្អូចការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត ភាគី គ.ជ.ប បានបកស្រាយថា យោងមាត្រា ៣០ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អ្នកដែលមានសិទ្ធិអាចនៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតបាន គឺមានមន្រ្តីការិយាល័យរាប់សន្លឹកឆ្នោត ភា្នក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ ភ្ញៀវពិសេស  និងអ្នកសារព័ត៌មាន ដូច្នេះមិនអាចថា  ការបិទបន្ទប់ការិយាល័យរាប់សន្លឹកឆ្នោតជាភាពមិនប្រក្រតីនោះទេ។  

-ការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ភាគី គ.ជ.ប បំភ្លឺថា ក្នុងដំណាក់កាលដំបូងនៃការចុះបញ្ជីបេក្ខជន ច្បាប់តម្រូវឲ្យគណបក្សនយោបាយ ត្រូវដាក់បេក្ខជនចំនួនពីរដងនៃអាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់នោះ។ ករណី​ការដាក់បេក្ខជនមិនគ្រប់តាមចំនួនកំណត់ បញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ត្រូវបានបដិសេធការសុំចុះបញ្ជី។

ប៉ុន្តែក្នុងករណីបញ្ជីមានបេក្ខជនគ្រប់ចំនួនហើយ ត្រូវបាន​ទទួលយល់ព្រមឲ្យចុះបញ្ជី បញ្ជីនោះត្រូវបិទផ្សាយជាបញ្ជីបេក្ខជនដំបូង។ ប្រសិនបើ​មានការប្ដឹងពីប្រជាពលរដ្ឋចំពោះបញ្ជីបេក្ខជនដំបូង បេក្ខជនណាមិនបំពេញបានតាមលក្ខខណ្ឌកំណត់នៃច្បាប់ បេក្ខជននោះត្រូវលុបចេញពីបញ្ជីបេក្ខជនដំបូង ពោលគឺមិនបដិសេធបញ្ជីបេក្ខជនទាំងមូលទេ។

-ចំពោះការស្នើឲ្យពង្រឹងការអនុវត្តរបស់មន្រ្តីបោះឆ្នោតលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោ (ទម្រង់ ១១០២) ភាគី គ.ជ.ប ទទួលស្គាល់ថា កន្លងមកមានកំហុសឆ្គងរបស់មន្រ្តីបោះឆ្នោតមួយចំនួន តែក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យកើតមានករណីដូចជាការដែលពួកគាត់មិនបានបិទផ្សាយ ទ.១១០២ នេះជាដើម។

ទាំងនោះ​ដោយសារតែពួកគាត់ ត្រូវបានជ្រើសរើសសម្រាប់បំពេញការងារ និងទទួលបានការបណ្ដុះបណ្ដាល ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ គ.ជ.ប នឹងខិតខំធ្វើយ៉ាងណាបញ្ចៀសនូវកំហុសទាំងនេះ។ ជំនួបទ្វេភាគីនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយៈពេលមួយម៉ោងកន្លះ ក្នុងបរិយាកាសស្និទស្នាល និងយោគយល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម