ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ផ្សាភ្ជាប់ កម្ពុជាម្ចាស់ផ្ទះ នៃ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ជាព្រឹត្តការណ៍មួយដែលផ្សាភ្ជាប់នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ការថ្លែងនេះ ធ្វើនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្នុងសន្និសិទសារព័ត៌មានស្តីពី ការត្រៀមរៀបចំខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” បានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ លោក លោកស្រី អនុប្រធានស. ស.ស.យ.ក. រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០២៣ ក្រុមការងាររៀបចំ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ក៏ជាព្រឹត្តការណ៍មួយដែលផ្សាភ្ជាប់នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រៀបចំឡើងក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ ផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា ពិសេសផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងស្មារតីនៃមហាគ្រួសារខ្មែរ។

គួរបញ្ជាក់ថា នៅនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងត្រូវរៀបចំសាជាថ្មីឡើងវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃមេរោគកូវីដ-១៩៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?