ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្ដាលស្ដីពីការបង្ការ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ (PSEA)
លោកជំទាវ ខៀវ សាមួន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសក្រុមការងារពហុវិស័យឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវគ្គបណ្តុះបណ្ដាលស្ដីពី ការបង្ការ ការរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទ (PSEA) ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរក្រុង/ស្រុក ទាំង៧ មន្ទីរ/អង្គភាពជុំវិញខេត្ត តំណាងអង្គការជាដៃគូ មន្ត្រីសម្របសម្រួលនៃមន្ទីរកិច្ចការនារីខេត្ត ក្រុមស្រ្តីជួយខ្លួនឯង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
លោកស្រី កង ស៊ីម៉ែន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានធ្វើបទបង្ហាញឧទ្ទេស នៅផែនការសកម្មភាពជាតិ និងច្បាប់ពាក់ព័ន្ធ ដើម្បើឆ្លើយតបនឹងការបង្ការ ការរំលោភបំពាន នឹងកេងប្រវែងផ្លូវភេទ និងលោកគ្រូ រចនា គ្រូឧទេ្ទស អំពីការ ស្វែងយល់អំពីការបៀតបៀនផ្លូវភេទ និងការបង្ការ ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ និងបានធ្វើតេស្តសិក្ខាកាម ក្រោយបញ្ចប់វគ្គផងដែរ ។

ថ្លែងនាឱកាសនោះ លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៍ថា ការបៀតបៀនផ្លូវភេទ និងការរំលោភផ្លូវភេទ មានលក្ខណៈខុសគ្នាបន្តិចបន្តួច ហើយក៏មិនមានច្បាប់ណាមួយដែលបានចែងច្បាស់លាស់ជុំវិញនឹងបញ្ហានេះ ហើយក៏មិនមែនសុទ្ធតែជាករណីដែលកើតឡើងចំពោះតែស្ត្រី និងក្មេងស្រីងាយរងគ្រោះនោះទេ ដោយការសិក្សាថ្មីបានរកឃើញបញ្ហាទាំងនេះ ក៏បានកើតឡើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា មានលក្ខណៈស៊ីជម្រៅប៉ុនណានោះទេ ។

លោកជំទាវបន្តថា ទង្វើនៃការបៀតបៀន និងការរំលោភផ្លូវភេទត្រូវបានគេយល់ថា ជាអំពើដែលគេមិនពេញចិត្ត ព្រោះវាធ្វើឱ្យមានការឈឺចាប់ ការគំរាមកំហែង ឬការរំខាន ។ ការបៀតបៀនមានច្រើនប្រភេទ និងច្រើនទម្រង់ដែលទាក់ទងនឹងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនតែប៉ុណ្ណោះ ។
បន្ថែមលើនេះដើម្បីអន្តរាគមន៍ និងផ្តល់ការគាំទ្រដើម្បីលុបបំបាត់ទប់ស្កាត់ការបៀតបៀន និងការរំលោភបំពាន យើងត្រូវធានាថា មិនត្រូវធ្វើឱ្យស្ថានភាពរបស់ជនរងគ្រោះកាន់តែដុនដាបនោះទេ។ រាល់សកម្មភាពត្រូវតែមានគម្រោង និងមានការថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ដូចនេះវាមិនធ្វើឱ្យមានការឈឺចាប់ ការអាម៉ាស់ ឬមានការខូចខាចកាន់តែខ្លាំង ជាពិសេសក្រុមប្តូរយេនឌ័រ។

លោកជំទាវ ខៀវ សាមួន ក៏បានកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះសិក្ខាន និង ភាគីពាក់ព័ន្ធទាំងអស់ បន្ទាប់ទទួលបានធាតុចូល ពីវគ្គបណ្តុះបណ្ដាលនេះ ត្រូវកំណត់និយមន័យ និងទម្រង់ផ្សេងៗ នៃការបៀតបៀនផ្លូវភេទ និងមានការស្វែងយល់បានប្រសើរជាមុន អំពីអត្ថន័យនិងសារៈសំខាន់ និងការស្វែងយល់អោយកាន់ប្រសើរជាងមុន និងដៃគូអនុវត្តនានា ចំពោះការចូលរួមបង្ការ ទប់ស្កាត់នូវការរំលោភបំពាន និងកេងប្រវ័ញផ្លូវភេទ នៅតាមបណ្តាមូលដ្ឋានទទួលបានប្រសិទ្ធភាព ៕
អត្ថបទ៖ សាន វិឡែម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ