ព័ត៌មានជាតិ
ប្រមុខដឹកនាំរាជរដ្ឋាភិបាល ផ្តល់អង្ករចំនួន ៧,៥០០គីឡូក្រាម ប្រគេនដល់វត្តចំនួន៥និងអាជ្ញាធរក្រុងបាវិត
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បាននាំយកអង្ករចំនួន ៧,៥០០ គីឡូក្រាម ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីចែកជូន សមាជិក សមាជិកា គណបក្ស នៃគណៈកម្មាធិការគណបក្សក្រុងបាវិត និងគណៈកម្មាធិការគណបក្សទាំង៥សង្កាត់ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ដ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បាននាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកស្រី ដែលជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង។
សូមបញ្ជាក់ថា អំណោយនេះ ត្រូវបានផ្ដល់ជូនដូចខាងក្រោម៖
គណៈកម្មាធិការគណបក្សក្រុងបាវិតចំនួន ១,៥០០គីឡូក្រាម ភេសជ្ជៈ១០កេស និងថវិកាចំនួន ២០ ម៉ឺនរៀល ។
គណៈកម្មាធិការគណបក្សសង្កាត់ចំនួន៥សង្កាត់ ក្នុងនោះសង្កាត់បាទី និងប្រាសាទ ទទួលបាន អង្ករ៥០០ គីឡូក្រាម។
សង្កាត់ព្រៃអង្គុញ សង្កាត់បាវិត និងសង្កាត់ច្រកម្ទេស ទទួលបានអង្ករ ១,០០០ គីឡូក្រាម ក្នុងមួយសង្កាត់ទទួលបានភេសជ្ជៈ៤កេស និងថវិកា១០ម៉ឺនរៀល។
-ព្រះសង្ឃចំនួន ៥វត្ត ក្នុង១វត្ដៗ ចំនួន២០០គីឡូក្រាម និងថវិកាចំនួន ២០ ម៉ឺនរៀល។
អធិការនគរបាលក្រុងបាវិត ទទួលបានអង្ករ ៥០០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល, កងរាជអាវុធហត្ថក្រុង, និងផ្នែកសឹករងក្រុង ទទួលបានអង្ករ ២៥០គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀលផងដែរ៕ ដោយ:ភក្ដី




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា