ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើកូរ៉េ ជួយជំរុញវិនិយោគិនកូរ៉េមកបណ្ដាក់ទុនលើវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើភាគីកូរ៉េ ជួយជំរុញលើកទឹកចិត្តអ្នកវិនិយោគិន និងធុរជនកូរ៉េ ឲ្យមកបណ្ដាក់ទុននៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ជាពិសេសទៅលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្តដែលកម្ពុជាកំពុងមានសក្ដានុពលខ្លាំង។
ការជំរុញនេះបានធ្វើនៅក្នុងឱកាសអនុញ្ញាតឲ្យលោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េដែលត្រូវចប់អាណត្តិនៅកម្ពុជាចូលជួបសំដែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី ២០ ធ្នូ នៅទីស្ដីការក្រសួង។
លោករដ្ឋមន្ត្រី បានជម្រាបជូន ឯកអគ្គរដ្ឋទូតកូរ៉េ ថា តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានការលើកទឹកចិត្តច្រើនដល់ការផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នេះ។
លោករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីរីករាយដោយបានឃើញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរហាក់មានផលវិជ្ជមាន គួរឲ្យកត់សម្គាល់ គឺមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ គឺមានកំណើនប្រមាណ ៦% បើធៀបទៅនឹងឆ្នាំ ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «ហើយអ្វីដែលពិសេសទៀតនោះ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបានចូលជាធរមានចាប់ពីដើមខែមករា ឆ្នាំ ២០២២ នេះមក នៅក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មសម្រេចបាន ៦៥៩ លានដុល្លារអាមេរិក កើនឡើងដល់ ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ហើយគ្រាន់តែពីរសប្ដាហ៍ក្នុងខែធ្នូ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាមេរិក»។
លោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បង្ហាញនូវជំនឿចិត្តថា ការចូល ជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។
ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤