Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច៖ ជល់ប៊ីយ៉ែមួយកែវ ស្មើនឹងជួយដល់ទីផ្សារអឺរ៉ុបដែលជាអ្នកផលិតស្រូវសាលី

បានផុស

នៅ

ក្នុងកម្មវិធីបិទសនិ្នសីទអន្ដរជាតិប្រចាំឆ្នាំលើកទី១៧ ស្ដីពី សណ្ដាប់ធ្នាប់ពិភពលោកថ្មី “ការប្រជែងសមាហរកម្ម និងពហុប៉ូល” កាលពីម្សិលមិញនេះ លោកបណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញអារម្មណ៍អាក់អន់ចិត្ត ដោយលើកឡើងថា “នាំគ្នាជល់ប៊ីយ៉ែ អត់មានអ្នកណាជល់ស្រាសររបស់ខ្មែរទេ” ដែលនេះគឺកំពុងជួយទៅទីផ្សារអឺរ៉ុប ដែលគេជាអ្នកផលិត​ស្រូវសាលី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ដោយសារតែប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជារូបនេះ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជា និយមទទួលទានប៊ីយ៉ែច្រើន ដែលចំនួននៃការទិញនេះ ហាក់គាំទ្រខ្លាំងដល់ទីផ្សារអឺរ៉ុប។ លោកថា “កាលណា អ្នកឯង​ជល់ប៊ីយ៉ែមួយកែវ អ្នកឯងកំពុងជួយទៅទីផ្សារអឺរ៉ុប ទីផ្សារអ៉ីតាលី ទីផ្សារអ៊ុយក្រែន ដែលគេផលិតស្រូវសាលី” មិនមែនជា​កម្ពុជាឡើយ ព្រោះកម្ពុជាផលិតអង្ករ។ សម្រាប់ការផលិតប៊ីយ៉ែ មានតែទឹកប៉ុណ្ណោះ ដែលជាវត្ថុធាតុដើម​របស់ខ្មែរ ក្រៅពីនោះ សមាសធាតុផ្សេងទៀត ជារបស់គេទាំងអស់ ដែលក្នុងនោះរួមមានទាំងស្រូវសាលីផងដែរ។

លោកបណ្ឌិត ក៏ស្នើដល់យុវជនទាំងអស់ ត្រូវយល់ពីបញ្ហាទាំងនេះ​ និងបន្ថែមទៀតថា “បើយើងទិញអ្វីក៏ដោយ ដែលផលិតចេញ​ពីអង្គរ ឬមានវត្ថុធាតុដើមរបស់ខ្មែរ នោះស្មើនឹងយើងជួយដល់សង្គមជាតិខ្លួនឯង”។

ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានលើកឡើងពីកត្តាជនខិលខូចមួយចំនួន ដែលកន្លងមក ផលិតស្រា ស របស់ខ្មែរ ធ្វើឱ្យពុលដល់អ្នកទទួលទាន ដែលនេះជះឥទ្ធិពលខ្លាំងដល់ការនិយមផលិតផលស្រារបស់កម្ពុជា។ បើតាមលោកបណ្ឌិត ការទទួលទានស្រា ស ដែលផលិតដោយមានក្បួនខ្នាតត្រឹមត្រូវ និងក្នុងបរិមាណសមស្រប មិនបង្កគ្រោះថ្នាក់​ដល់​សុខភាព​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ភ្នាក់ងារ Kim Soo Hyun ជាប់ពាក់ព័ន្ធការស៊ើបអង្កេតប៉ូលិស ក្នុងរឿងភាគហ៊ុនសាលាល្បីមួយ

ព័ត៌មានជាតិ១១ នាទីutes មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីជំរុញខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម

ព័ត៌មានជាតិ១៥ នាទីutes មុន

SchneiTec  ប្រមូលទុនចំនួន៥០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប ប្រាប់ឱ្យមន្ត្រីទាំងអស់ក្តាប់ឱ្យជាប់ពីតួនាទី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម