ព័ត៌មានជាតិ
គ្រោងបញ្ជូនសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ទៅគណៈរដ្ឋមន្ត្រីនៅខែមករា ២០២៣ខាងមុខ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ្រោងបញ្ជូនសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅខែមករា ឆ្នាំ ២០២៣ខាងមុខ ក្រោយពីបានដាក់ឲ្យពិគ្រោះយោបល់ចំនួន ៣២លើកជាមួយភាគីពាក់ព័ន្ធ និងដាក់ឲ្យពិគ្រោះយោបល់ជាសាធារណៈ នៅលើបណ្ដាញផ្សព្វផ្សាយនានារួចមក។
![](https://www.kampucheathmey.com/wp-content/uploads/2022/12/01-43.jpg)
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឲ្យពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ តាមរយៈ ២រូបភាព។ ទីមួយ. បង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយនានា ដើម្បីឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ សម្រាប់ប្រមូលធាតុចូលពីសាធារណ ជន។ ទីពីរ. ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដែលមានរហូតមកដល់ពេលនេះ បានពិគ្រោះយោបល់ចំនួន ៣២ លើកហើយ។
លោក កត្តា អ៊ន បានឲ្យដឹងបន្តថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងតែពិនិត្យលើធាតុចូលទាំងឡាយ ដែលបានមកពីការពិគ្រោះយោបល់ទាំងនោះ ហើយដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ មុនពេលបញ្ជូនទៅគណៈរដ្ឋមន្ត្រី នៅខែមករា ឆ្នាំ ២០២៣ខាងមុខ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយើង កំពុងតែពិនិត្យលើធាតុចូលទាំងនោះ ហើយនឹងធ្វើការបញ្ចូលធាតុចូល កែលម្អ ឃ្លាឃ្លោង អក្ខរាវិរុទ្ធ ខ្លឹមសារ ដើម្បីបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅខែមករា ឆ្នាំ ២០២៣ខាងមុខ ដើម្បីបន្តនីតិវិធីដាក់ជូនសភា ព្រឹទ្ធសភា តាមគម្រោង យើងចង់ឲ្យច្បាប់នេះ ចេញមុនបោះឆ្នោត ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ»។
ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ មានគោលបំណងចង់ឲ្យមានស្ថាប័នជាតិមួយ ទទួលបន្ទុកសិទ្ធិមនុស្សដែលមានភាពឯករាជ្យ មិនស្ថិតនៅក្រោមអំណាចណាមួយឡើយ ដូចជាទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញជាដើម។
លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងទៀតថា កន្លងមក នៅក្នុងយន្ដការរបាយការណ៍អង្គការសហប្រជាជាតិ គឺមានតែរបាយការណ៍របស់ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងអ្នករាយការណ៍ពិសេស តែនៅខ្វះរបាយការណ៍មួយទៀត ជារបាយការណ៍របស់ស្ថាប័នជាតិ ដែលឯករាជ្យមួយ។ ដូច្នេះហើយ ចាំត្រូវឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិ។
លោកបន្ថែមទៀតថា «ទីពីរ គឺនៅក្នុងពិភពលោកយើងនេះ យើងឃើញថា គោលការណ៍ទីក្រុងប៉ារីស ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ សម្រេចលេខ ៤៨\១៣៤ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៣ តម្រូវឲ្យបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ រៀបចំបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង ដើម្បីធ្វើការងារឯករាជ្យ»។
បើតាមលោក កត្តា អ៊ន សម្រាប់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលធ្វើការងារក្នុងនាមរដ្ឋាភិបាល តែសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិ ជាស្ថាប័នដែលឯករាជ្យ ហើយធ្វើការងារដោយឯករាជ្យ។ សមាសភាពគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានជ្រើសតាំងចេញពីមន្ត្រីរាជការ ឬអ្នកនយោបាយ តែសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិចំនួន ១៣រូប នឹងត្រូវជ្រើសរើសដោយគណៈកម្មការជ្រើសរើស ដែលគណៈកម្មការនេះមានសមាសភាពចំនួន ៧រូប ដោយមួយរូបមកពីរដ្ឋសភា, មួយមកពីក្រុមប្រឹក្សាធម្មនុញ្ញ, មួយរូបមកពីរដ្ឋាភិបាល, និង ៤រូបមកពីអង្គការសង្គមស៊ីវិល និងគ្រឹះស្ថានឧត្ដមសិក្សា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?