Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរ៖ ខេត្តកំពតទទួលបានទេសចរជាង ១លាននាក់ ទេសចរបរទេសជាង ៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២២

បានផុស

នៅ

វិស័យទេសចរណ៍ គឺជាវិស័យមួយដែលជួយកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ ក៏ដូចជាផ្តល់ឱកាសការងារដល់​ពលរដ្ឋក្នុងតំបន់យ៉ាងច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកម្ពុជាថ្មី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តចន្លោះពី ២៥០ ០០នាក់ ទៅ ៣ម៉ឺននាក់ ក្នុងមួយសប្តាហ៍។ ពេញមួយឆ្នាំ ២០២២ ពោលគឺគិតត្រឹមថ្ងៃទី ២០ ខែធ្នូ មានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ ទៅទស្សនា​កម្សាន្តនៅខេត្តកំពត។ ក្នុងនោះទេសចរបរទេសមានជាង ៥ម៉ឺននាក់ មកពីអឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា។ ដោយឡែកប្រទេសជិតខាង ដូចជាថៃ វៀតណាម មិនទាន់មានច្រើននៅឡើយ។

បើតាមប្រធានមន្ទីទេសចរខេត្ត កំណើននៃអ្នកទេសចរនេះ ដោយសារខេត្តកំពតមានរមណីយដ្ឋានទេសចរទាក់ទាញ​ច្រើនកន្លែង និងបង្ហាញអំពីទិដ្ឋភាពផ្សេងៗគ្នា។ ជាក់ស្តែងគោលដៅទេសចរណ៍នៅខេត្តកំពត ដែលមានភ្ញៀវចាប់​អារម្មណ៍ និងទៅកម្សាន្តលេងច្រើន មានដូចជា តំបន់ធម្មជាតិទឹកឈូ ជាតំបន់មានភាពទាក់ទាញតាមរយៈសកម្មភាព​កីឡាលើទឹក និងទឹកថ្លាត្រជាក់សម្រាប់ងូតលេងកម្សាន្ត។

តំបន់បន់ភ្នំបូកគោ មានទីតាំងកម្សាន្តច្រើន ជាតំបន់ធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។ នៅលើភ្នំ មានតំបន់ទេសចរណ៍ដ៏សម្បូរបែប ពិសេសមានអាកាសធាតុត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អ្នក​ទេសចរអាចបំបាត់រាល់ការស្មុគស្មាញទាំងឡាយ។

តំបន់ទំនប់ម្លេច មានការ​អភិវឌ្ឍច្រើន និងមានភ្ញៀវទេសចរទៅកម្សាន្តច្រើនផងដែរ។ ក្រៅពីតំបន់ធំៗទាំងនេះ នៅមានតំបន់កសិទេសចរជា​ច្រើនទៀត នៅក្នុងខេត្តកំពត។​ ក្នុងនោះ សហគមន៍ត្រពាំងសង្កែក៏មានភ្ញៀវ​កើនឡើងជាលំដាប់ផងដែរ។

លោក ស៊ីណុល បានលើកឡើងថា មន្ទីរទេសចរណ៍ខេត្តបានបង្កើតក្រុមការងារចំនួនបីក្រុម ដើម្បីចុះតាមតំបន់​រមណីយដ្ឋាន​ទេសចរនានា ក្នុងខេត្ត ​និងពង្រឹងការផ្តល់សេវា ការបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ អនាម័យ​បរិស្ថាន គ្រប់គ្រងការរក្សាតម្លៃសមរម្យ និងការងារទប់ស្កាត់ជំងឺកូវីដ ដើម្បីស្រូបទាញកំណើនទេសចរ។​

ជាមួយកំណើនភ្ញៀវទេសចរនេះ អាជ្ញាធរខេត្ត បានគ្រប់គ្រងលើតម្លៃទំនិញ ឬចំណីអាហារ ដោយពុំឱ្យមានការឡើង​ថ្លៃឡើយ ពិសេសនៅក្នុងឱកាសបុណ្យទាននានា និងបានចុះណែនាំផ្ទាល់ដល់ប្រតិបត្តិករ អាជីវករ ឱ្យបានជ្រាបអំពី​បញ្ហានេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មើលឃើញថា ភ្ញៀវនឹងកើនឡើងកាន់តែខ្លាំងនៅឆ្នាំ ២០២៣ ពិសេសភ្ញៀវបរទេស ដោយសារកំណើននៅឆ្នាំនេះកើនឡើងជាង ១០០% បើធៀបនឹងឆ្នាំ ២០២១ ដូច្នេះ ឆ្នាំ ២០២៣ ភ្ញៀវនឹងបន្តកើន​ឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម