ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ស្នើអ្នកទទួលម៉ៅការគម្រោង ធ្វើការជួសជុលផ្លូវឡើងវិញ ក្រោយបាក់ស្រុតដោយសារទឹកជំនន់
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកទទួលម៉ៅការគម្រោងធ្វើការជួសជុលផ្លូវឡើងវិញ បន្ទាប់ពីបានបាក់ស្រុត ដោយសារទឹកជំនន់។
ការស្នើនេះធ្វើឡើងនាឱកាស លោក ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យផ្លូវបេតុង ដែលបានបាក់ស្រុត ខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។
បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ផ្លូវបេតុង ស្ថិតនៅក្នុងឃុំទាំងពីរ ខាងលើ បានស្ថាបនារួចរាល់ កាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។ ប៉ុន្តែដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការបាក់ស្រុតដី និងប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាជាង ២០០ ម៉ែត្រ ក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេ ប៉ះពាល់ ៣ កន្លែង ជាង ១០០ ម៉ែត្រ និងនៅភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះ រងផលប៉ះពាល់ផ្លូវជាង ១០០ ម៉ែត្រផងដែរ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែងចំណុចផ្លូវបេតុងដែលរងផលប៉ះពាល់ដូចខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បញ្ជាផ្ទាល់ ដោយតម្រូវឲ្យក្រុមការងារអ្នកទទួលការគម្រោង ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ