Connect with us

ព័ត៌មានជាតិ

អ្នកជំនាញថា បើកូនមានស្នេហាក្នុងវ័យសិក្សា ការបន្ទោសបង្អាប់ មិនអាចជួយអ្វីបានឡើយ

បានផុស

នៅ

ការស្តីបន្ទោស ឬបង្ហាញអាការៈមិនពេញចិត្តណាមួយ មិនមែនជាវិធីសាស្ត្រដោះស្រាយបញ្ហា កូនមានស្នេហា​ក្នុងវ័យសិក្សា​ឡើយ ព្រោះក្មេងខ្លះអាចយល់ ក្មេងខ្លះមិនអាចយល់។ លោក យិន​ សុភាព នាយកសាលារៀន គ្រូយើង ណែនាំ​ឱ្យស្ងប់ចិត្ត ហើយរកវិធីសាស្ត្រត្រឹមត្រូវ ដើម្បីអប់រំកូន​ឱ្យមានប្រសិទ្ធភាព ដោយការស្វែងយល់ និងលើកទឹកចិត្ត។
លោកលើកឡើងបែបនេះ ក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ដែលរៀបចំឡើងដោយកម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រសាសន៍នាយកសាលារូបនេះ ក្មេងនៅចន្លោះអាយុ ១២ឆ្នាំ គឺចាប់ផ្តើមចូលចិត្តឯករាជ្យ សេរីភាព ហើយចង់អនុវត្តការគិត​របស់ខ្លួន​ជាហូរហែរ។ ដូចនេះ ក្នុងនាមជាអាណាព្យាបាល គប្បីការពារគាត់តាមវិធីសាស្ត្រត្រឹមត្រូវ ដោយការស្វែងយល់ពីគាត់ ធ្វើជាមិត្តជិតស្និតនឹងគាត់ ជាជាងព្យាយាមគ្រប់គ្រងគាត់។ លោករម្លឹកដែរថា គួរយកចិត្តទុកដាក់ខ្លាំង​ ចំពោះ​កូនស្រី​ ព្រោះក្មេងស្រីងាយរងគ្រោះបំផុតក្នុងទំនាក់ទំនងក្មេងខ្ចីនេះ។

លោកពន្យល់ថា ក្មេងៗត្រូវការ ការយកចិត្តទុកដាក់ និងមនុស្សដែលយល់ពីគាត់ បែបនេះហើយ ទើបគាត់ចូលចិត្តយករឿង គ្រប់យ៉ាងទៅប្រាប់មិត្ត ដែលមានវ័យស្របាលគ្នា។ ហេតុនេះ ក្នុងនាមជាអាណាព្យាបាល ត្រូវតែស្វែងយល់ពីគាត់ ថាហេតុអ្វី គាត់ចូលចិត្តក្មេងប្រុសម្នាក់នោះ ដើម្បីងាយស្រួលដឹងពីវិធីទប់ស្កាត់បានទាន់ពេល ពិសេសត្រូវចេះលើកទឹកចិត្តគាត់ ពន្យល់គាត់ឱ្យបានយល់ពីហេតុ ហើយនិងផល។

ចង់បង្ហាញឱ្យមាតាបិតាគ្រប់រូប បានយល់ និងទទួលស្គាល់ថា មនោសញ្ចេតនាជារឿងធម្មជាតិ មិនអាចហាមឃាត់បានឡើយ។​ ដូចនេះ នៅពេលដែលបុត្រធីតាមានស្នេហាក្នុងវ័យសិក្សា ជាអាណាព្យាបាល គប្បីពន្យល់កូន​ឱ្យបានយល់ពីបញ្ហាមនោសញ្ចេតនា ថាតើ នៅពេលដែលគាត់មានស្នេហាក្នុងវ័យនេះ នឹងមានវិបត្តិអ្វីកើតឡើង។ ពិសេសត្រូវ​យកចិត្តទុកដាក់ចំពោះកូនបន្ថែមទៀត ដោយការលើកទឹកចិត្ត និងស្តាប់រឿងក្នុងចិត្តរបស់គាត់ ជាជាងធ្វើជាអ្នកគ្រប់គ្រងគាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម