Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ស្នើឲ្យ​ភាគី​ជម្លោះ​ក្រុមហ៊ុនណាហ្គាវើលដ៍​រួមគ្នា យោគយល់ខ្ពស់​ក្នុង​ការ​ចូលរួម​ដោះស្រាយ​បញ្ចប់វិវាទ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ បានបន្តដោះស្រាយវិវាទការងារ នៅក្រុមហ៊ុនណាហ្គាវើលដ៍​លើកទី២២​ ដោយ​អញ្ជើញ​គូភាគីវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ មកដោះស្រាយ ដែល​កិច្ចប្រជុំនេះ ដឹកនាំដោយលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, លោកស្រី ហៃ សុភាព និងលោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមាន លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចពិភាក្សាយ៉ាងតានតឹង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ភាគី​ទាំងពីរ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយទេ ដោយសារ​ភាគីទាំងពីរមិនអាចទទួលយក​សំណើ​រៀងៗខ្លួនបាន ពោល​គឺភាគី​តំណាង​កម្មករនិយោជិត​នៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯ​ភាគី​តំណាង​និយោជក​មិន​អាច​ទទួល​ឱ្យចូលធ្វើការវិញទេ។

ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ដើម្បី​មាន​ឱកាស​ពិចារណា​ឡើង​វិញ​អំពី​លទ្ធភាព​នៃការសម្បទានគ្នាទៅវិញទៅមក ដែល​អាច​ឈាន​ទៅ​បញ្ចប់វិវាទនេះ។

ក្រសួងស្នើឱ្យភាគីទាំងពីរ​ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ និង​បន្ត​សហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយ​ភាគី​ពាក់ព័ន្ធ​ត្រូវដោះស្រាយ​ដោយ​សន្តិវិធី ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។

យោង​តាម​នីតិវិធី​ច្បាប់ ប្រសិន​បើ​វិវាទការងារ​នេះ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន​ដោយការផ្សះផ្សាទេ នីតិវិធី​បន្ទាប់​គឺអាចបញ្ជូនទៅតុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម