Connect with us

ព័ត៌មានជាតិ

ផ្លូវ​និង​ស្ពានធំៗ​​ចំនួន ៤ ត្រៀម​​បើក​ការដ្ឋាន​សាងសង់​នៅ​ប៉ុន្មានថ្ងៃទៀតនេះ

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​បាន​អះអាង​ថា នៅ​ចុង​ឆ្នាំ ២០២២ និង​ដើម​ឆ្នាំ​២០២៣ នឹង​មាន​ការ​បើកការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​ធំៗ​ជា​បន្តបន្ទាប់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុង​ខេត្ត​ព្រះសីហនុ​សម្តេច​តេជោ ហ៊ុន សែន ​បាន​ថ្លែង​ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ​និង​ស្ពាន​នឹង​បើក​ការដ្ឋាន​សាងសង់​ជា​បន្ត​បន្ទាប់​នៅ​ចុង​ឆ្នាំ​២០២២ ក៏ដូចជា​ដើម​ឆ្នាំ​២០២៣ ដែលជា​គោលនយោបាយអាទិភាពរបស់​រដ្ឋាភិបាល ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង​កាត់បន្ថយការចំណាយលើការ​ដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​ដែល​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​​រួម​មាន​ផ្លូវ​ជាតិ​លេខ ៤១ ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ២៦ ធ្នូប៉ុន្មាន​ថ្ងៃ​ទៀត​នេះ និង​ផ្លូវ​ជាតិ​លេខ ៣១ និង ៣៣ ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ៣០ ធ្នូ។

ដោយ​ឡែក​នៅ​ដើម​ឆ្នាំ​២០២៣ គឺ​នៅ​ថ្ងៃ ០២ មករា នឹង​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​រួម​ទាំង​ផ្លូវ​តភ្ជាប់​ទៅ​ខេត្ត​កំពង់ធំ និង​នៅ​ថ្ងៃ ០៩ មករា ឆ្នាំ ២០២៣ នឹង​បើក​ការដ្ឋាន​លើក​កម្រិត​និង​ពង្រីក​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្គន់​ទៅ​ក្រុង​កំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម