ព័ត៌មានជាតិ
មន្ត្រីនាយកដា្ឋនភាពយន្ត៖ កត្តាមួយចំនួនធ្វើឱ្យវិស័យភាពយន្តកម្ពុជា រីកចម្រើនយឺត
លោក ប៉ុក បូរក្យ ប្រធាននាយកដា្ឋនសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថាមានកក្តាមួយចំនួនដែលធ្វើឱ្យវិស័យភាពយន្តកម្ពុជា មានការរីកចម្រើនយឺត។
ថ្លែងក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាឆ្នាំ២០២២ កាលពីយប់ថ្ងៃទី ២០ធ្នូ នៅសាលសន្និសីទចតុមុខ លោកបានបន្តថា កក្តាដែលនាំឱ្យវិស័យភាពយន្តកម្ពុជា ប្រឈមរួមមានការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេស ដែលនាំចូល កត្តាធនធានមនុស្ស កត្តាសម្ភារៈបច្ចេកទេស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀតព្រមទាំងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុង មិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើនក្នុងវិស័យភាពយន្តកម្ពុជា។
លោកបានបន្តទៀតថា កត្តាទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជាដើម្បីឱ្យមានឧត្ដមភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេសដើម្បីឈានជើងចូលទៅកាន់ទីផ្សារភាពយន្តនៅក្រៅប្រទេស។
លោកបានឱ្យដឹងទៀតថា ក្នុងន័យនេះដើម្បីដោះស្រាយបញ្ហាទាំងនេះគឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកឯកជនទាំងស្ថាប័នរដ្ឋដើម្បីរួមគ្នាជជែកពិភាក្សាការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកដោយស្មារតីឆន្ទៈម្ចាស់ការដើម្បីជំរុញលើកកម្ពស់និងអភិវឌ្ឍភាពយន្តរបស់ជាតិយើង។
លោក ហាប់ ទួច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំមហោស្រពភាពយន្តខ្នាតខ្លីនេះ មិនគ្រាន់តែជាការប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់វាស់ស្ទង់សមត្ថភាព និងចែករំលែកបទពិសោធន៍និងចំណេះដឹងដើម្បីឈានឆ្ពោះត្រូវការផលិតភាពយន្តខ្នាតវែងប្រកបដោយគុណភាព។ក្រៅពីនេះមហោស្រពនេះ ក៏បានផ្ដល់ឱកាសឲ្យយុវជនបានបញ្ចេញនូវទេពកោសល្យនិងសមត្ថភាពលើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួននិងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត។
លោករដ្ឋលេខាធិការបានលើកទឹកចិត្តចំពោះគំនិតផ្តួចផ្តើមទាំងផ្នែករដ្ឋនិងវិស័យឯកជនក្នុងការសហការនិងចូលរួមចំណែកដល់ការលើកកម្ពស់ឧស្សាហកម្មភាពយន្ដកម្ពុជាស្របតាមគោនយោបាយជាតិស្ដីពីវិស័យវប្បធម៌ក្នុងការជំរុញកម្ពុជាយើងជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិនិងបរទេស។
គួរបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២២ បានរកឃើញម្ចាស់ជ័យលាភីពានមាសបានទៅលើរឿង« ជីវិតស្នេហ៍សុខសាន្ត»ពានប្រាក់បានទៅលើរឿង«ក្តីស្រលាញ់ដែលអ្នកផ្តល់ឱ្យ»និងពានសំរិទ្ធបានទៅលើរឿង« ក្តាចុច»។
ចំពោះពានលើកទឹកចិត្តវិញមានចំនួន៥រួមានពានអ្នកដឹកនាំរឿងវ័យក្មេងបានទៅលើរឿង ប៊ិក ពានមាតិកាល្អបានទៅលើរឿង សំឡេងរាត្រី ពានពិសេសមេប្រយោគ:បានទៅលើរឿងឆ្ងាយដាច់អាល័យ ពានបច្ចេកទេសល្អបានទៅលើ ស្រទាប់ផ្កា និងពានទស្សនិកជនបានទៅលើរឿង ស្នេហ៍ឆ្លងវេលា៕ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?