ព័ត៌មានជាតិ
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិកតា
គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅទីតាំងគម្រោង BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិកតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះ គឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្តតាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។

គម្រោង BAY OF LIGHTS គ្រោងនឹងសាងសង់ទីតាំងចំនួន៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។ នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថា ការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ ៥០ហិកតា ដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោង BAY OF LIGHTS ដែលមានទំហំសរុប ៩៣៤ហិកតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយចាប់ផ្តើមជាមួយនឹងការចាប់ផ្តើមនៃមជ្ឈមណ្ឌលកម្សាន្តនេះរួមមានក្លឹបកម្សាន្តឆ្នេរខ្សាច់ កន្លែងស្នាក់នៅបែបកាប៊ីនតាមឆ្នេរសមុទ្រចំនួន60 ទីលានប្រណាំងកូនឡាន កន្លែងលេងលោតខ្សែរ៉ត Reverse Bungee Jump និងទីលានលេងបាញ់បាល់ពណ៌ ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។

លោក Ian Tan បានមានប្រសាសន៍ថា “ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តកំណើនដ៏លឿនរបស់កម្ពុជាក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត។”

ក្រុមហ៊ុន ខានូពី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូអភិវឌ្ឍន៍បន្ទាប់បន្សំរបស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់នូវការអភិវឌ្ឍន៍បែបពាណិជ្ជកម្មទៅលើគម្រោង។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា “ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិកតា ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ”។

ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយនឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTSមានដូចជា ក្លឹបកម្សាន្តឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែបអាល់ហ្វ្រេសស្កូ និងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀងឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។

មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីនសំខាន់ៗចំនួន ៦០ ដែលនឹងធ្វើអោយមានបរិយាកាសឆ្នេរមានភាពអ៊ូអរ និងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។ ដោយមានកម្ពស់ខ្ពស់បំផុតដែលមានប្រវែង ៣២ ម៉ែត្រ កន្លែងលោតខ្សែរ៉តនេះនឹងក្លាយជាកន្លែងលោតខ្សែរ៉តតាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។

ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំ ត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ ដែលនឹងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក៏មានទីលានបាញ់បាល់ពណ៌ (Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីគម្រោង BAY OF LIGHTS សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/. ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ