Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២២នេះ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមាន០.៦៩% កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ធ្នូនេះថា នៅឆ្នាំ​២០២២ នេះ​ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន០.៦៩% ប្រៀបធៀបជាមួយប្រជាជនសរុបកើនឡើងជាងឆ្នាំមុនដែលមានត្រឹមតែ០.៦២%ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងកំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ដោយធ្លាក់ចុះពី២០ភាគរយមកនៅត្រឹម១០ភាគរយ ដែលធ្វើឱ្យមានការប្រឈមនឹងការខ្វះខាត​ឈាមជាខ្លាំង។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ប៉ុន្តែបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរដោយរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញរួចមក ការចូលរួមបរិច្ឆាគឈាមដោយស្ម័គ្រចិត្តបានកើនឡើងពី១០​ភាគរយ​ដល់១៥ភាគរយដោយសារមានការចូលរួមបរិច្ឆាគឈាមច្រើន។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែល១០%នៃតម្រូវការក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះខណៈពេលដែលប្រទេសជិតខាងការធ្វើបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា « យើងត្រូវការឈាមមួយប្លោករៀងរាល់ ៦នាទីម្ដងដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺខណៈតម្រូវការឈាមប្រចាំថ្ងៃសរុបមានប្រមាណពី៣០០ទៅ ៣៥០ប្លោកនៅរាជធានីភ្នំពេញ ពោលគឺមានតម្រូវការទូទាំងប្រទេសមានប្រមាណ១១ម៉ឺនប្លោកដែលលើសពីឆ្នាំមុន២០%ហើយមជ្ឈមណ្ឌលជាតិបានគ្រប់ដណ្ដប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស»

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថាអ្នកជំងឺដែលត្រូវការឈាមចាំបាច់មានដូចជាអ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូងគ្រោះថ្នាក់ចរាចរណ៍ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូនជំងឺខ្សោយតំរង់នោមការព្យាបាលថែទាំជំងឺមហារីកពិសេសការដូរក្រលៀនដែលជាសេវាកម្មថ្មីមួយដែលត្រូវការឈាមច្រើន។

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០២២នេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមពីអ្នកស្ម័គ្រចិត្តនិងមិនគិតកម្រៃប្រមាណ​១សែន១ម៉ឺនប្លោកហើយនៅឆ្នាំ២០២៣នឹងកើនឡើងដល់១សែន៣ម៉ឺនប្លោកដោយសារក្នុង១ឆ្នាំៗតម្រូវការឈាមមានការកើនឡើងជាង២០ភាគរយជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម