Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ពង្រឹងសមត្ថភាព មន្ត្រីដឹកនាំមកពីគ្រប់អង្គភាពរបស់ខ្លួនចំនួន ១២០រូប

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ដើម្បីពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំ និងមន្ត្រីដឹកនាំមកពីគ្រប់អង្គភាពរបស់ខ្លួនចំនួន ១២០រូប នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ និងជាតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី សិក្ខាសាលាវិបស្សនា បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន ១២០នាក់ ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្តោតលើការ ពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។

រដ្ឋលេខាធិការប្រចាំការ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈម និងបទពិសោធន៍ដែលបានអនុវត្តកន្លងមក ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា  ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន។

គួរបញ្ជាក់ថា សិក្ខាសាលាមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺសិក្ខាសាលាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម