Connect with us

ព័ត៌មានជាតិ

បុរសម្នាក់​ ត្រូវ​បាន​ក្រុម​មន្ត្រីជលផល​វាយរហូត​ បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

បានផុស

នៅ

​បុរស​ម្នាក់​រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​គ​ ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ត្រូវ​បាន​ លោក​ គឹម សា​រឹទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​ វាយ​បណ្ដាល​ឲ្យ​រងរ​បួស​ធ្ងន់ធ្ងរ ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញ​។

​តាម​បងថ្លៃ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ភឹម វី អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​គ ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ​។ គាត់​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១​ជនរងគ្រោះ​រួមជាមួយ​នឹង​អ្នកភូមិ​ចំនួន​២​នាក់​ទៀត ​បាន​ទៅ​លួច​ឆក់​ត្រី​ នៅ​ចំណុច​កោះ​អញ្ចាញ ស្ថិតនៅក្នុង​ឃុំ​ពន្លៃ ស្រុក​អង្គរបុរី ខេត្តតាកែវ។ ខណៈ​កំពុងតែ​ឆក់​ត្រី​នោះ ​ក៏​មាន​ទូក​មន្ត្រីជលផល​ ដែល​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ បានមក​ដល់​រួច​ក៏​ធ្វើ​សកម្មភាព​ដេញ​វាយ​ប្រជាពលរដ្ឋ​ទាំង​៣​នាក់​នោះ​តែម្ដង​។ តែ​ពលរដ្ឋ​២​នាក់​បាន​រត់​រួចខ្លួន ដោយ​នៅសល់តែ​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​របស់លោក គឹម សា​រឹទ្ធ ហៅ​មាន វាយ​រហូតដល់​ទៅ​រង​របួស​ធ្ងន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយ​ការ​វាយដំ​រួច ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​យក​ទៅ​ទីស្នាក់ការ​ជលផល ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​មន្ត្រីជលផល ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​តាកែវ​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខាង​មន្ទីរពេទ្យ​ខេត្តតាកែវ​ មិន​បាន​ទទួល​ជនរងគ្រោះ​នោះទេ ព្រោះតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក រួច​ក៏​បញ្ជូន​ជនរងគ្រោះ​បន្ត​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។ ចំពោះ​ករណី​នេះ​ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ពិនិត្យមើល​ផង ដោយ​មិន​គួរណា​មន្ត្រី​ជលផល​ប្រើ​ហិង្សា​មក​លើ​ជនរងគ្រោះ​យ៉ាងដូច​នេះ​ទេ​។

​ចំពោះ​ករណី​វាយដំ​ប្រជាពលរដ្ឋ​រហូត​ដល់រ​ង​របួសធ្ងន់​នេះ​ខាងលើ​នេះ​វិញ លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ មានប្រសាសន៍ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​វា​គឺជា​ករណី​ទូក​បុក​គ្នា ខណៈ​ដែល​មន្ត្រី​ជល​ផល​ចុះ​ធ្វើការ​ល្បាត​នៅ​ក្នុង​បឹង​នោះ​។ យ៉ាងណាក៏ដោយ​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការស៊ើបអង្កេត​រឿង​នេះ​បន្ត​ទៀត ហើយ​ថាបើ​មន្ត្រី​របស់លោក​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក​នឹង​ចាត់ការ​ទៅតាម​វិធានការ​ច្បាប់​៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម