Connect with us

ព័ត៌មានជាតិ

កសិករនៅស្រុកបូទុមសាគរ ត្រៀមប្រមូលផលត្រសក់ផ្អែមនាចុងខែធ្នូនេះ

បានផុស

នៅ

ប្រជាកសិករ ក្នុងស្រុកបូទូមសាគរ ត្រៀមប្រមូលផលត្រសក់ផ្អែមរបស់ខ្លួន នៅចុងខែធ្នូ ខាងមុខនេះ បន្ទាប់ពីបានប្រឹងប្រែងដាំដុះថែទាំជាង ៤ខែ ក្រោមគម្រោងស្ទៀររបស់អង្គការ Save the Children។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ បានឲ្យដឹងនៅថ្ងៃទី ២២ ខែធ្នូនេះថា នៅចុងខែធ្នូនេះ ក្នុងចំណោមកសិករ ៣គ្រួសារ មានតែកសិករ ឡាយ រ៉ន ស្ថិតភូមិជីត្រេះ ឃុំអណ្តូងទឹកមួយទេ ដែលត្រៀមប្រមូលផ្លែត្រសក់ផ្អែមនេះ គ្រារូបគាត់មានបទពិសោធន៍ដាំដុះសាកល្បង កាលពីឆ្នាំទៅបានផលល្អជាង ៦០ភាគរយ។

លោក នាង ពិសិដ្ឋ បន្ថែមថា សម្រាប់ឆ្នាំនេះ កសិករ ឡាយ រ៉ន រំពឹងថា នឹងទទួលបានទិន្នផលប្រមាណ ៩០ភាគរយ ក្រោយការប្រឹងប្រែងថែទាំតាមលក្ខណៈបច្ចេកទេសដាំដុះ ក្រោមការគាំទ្ររបស់គម្រោងស្ទៀងនៃអង្គការ Save the Children។ ផ្លែត្រសក់ផ្អែម ត្រូវបានលក់ចេញគិតជាគីឡូក្រាម ដោយក្នុង ១គីឡូក្រោមថ្លៃ ៤,០០០រៀល។

កសិករ ឡាយ រ៉ន បានប្រមូលផលត្រសក់ផ្អែមទៅលក់លើទីផ្សារកូនកុក ឃុំកោះស្តេច ស្រុកគិរីសាគរ និងមួយចំណែកទៀត ដាក់តាំងលក់នៅផ្ទះផ្ទាល់តែម្តង។ ដាំណាំត្រសក់ផ្អែមជា ប្រភេទដាំណាំមួយរើសដី ប្រសិនជាដីណាមិនផ្តល់អំណោយទាន ចំពោះការដាំដុះនោះទេ មិនអាចដាំបានផលឡើយ។

ក្រៅពីគ្រួសារកសិករ ឡាយ រ៉ន ក៏មាន ២គ្រួសារផ្សេងទៀត ស្ថិតនៅភូមិប្រៃ និងភូមិប្រទាល ឃុំអណ្តូងទឹក កំពុងបង្កបង្កើនផលផ្លែត្រសក់ផ្អែមនេះដែរ ដោយអនុវត្តទៅតាមការរៀបចំផែនការដាំដុះរបស់ គម្រោងស្ទៀរ ហើយការប្រមូលផលនឹងត្រូវទីផ្សារលក់ចេញ។

ស្រុកបូទុមសាគរ ត្រូវបានគេចាត់ទុកថា មូលដ្ឋានស្រុកមួយមានការដាំដុះកសិកម្មជាច្រើនប្រភេទ រួមមាន៖ ឪឡឹកលឿន ខាត់ណាផ្កា ត្រសក់ទ្រើង ត្រប់ ស្ពឹក សាឡាត់ និងចិញ្ចឹមត្រី មាន់ ទា ជាដើម។ ទិន្នផលប្រមូលផលបាន បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករធូរធារ ជាងពេលមុនៗ៕

អត្តបទ៖ សិរីវឌ្ឍនៈ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម