Connect with us

ព័ត៌មានជាតិ

បេក្ខជនជាប់និទ្ទេស A ឆ្នាំនេះ តិចជាងឆ្នាំមុន ជាង ៧០០ នាក់

បានផុស

នៅ

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ តិចជាងឆ្នាំមុន ៧០៤ នាក់ ខណៈឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន ១ ៧៥៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា មុននេះបានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០ ៩៥០ នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។

បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ ខណៈឆ្នាំ២០២១ មានសិស្សប្រឡងជាប់និទ្ទេសA ចំនួន ១ ៧៥៣នាក់ និងជាចំនួនច្រើនបំផុត បើគិតចាប់តាំងពីក្រោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ដោយរឹតបន្តឹងការប្រឡងបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក។ ឆ្នាំ២០២២នេះ បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់។

គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម