ព័ត៌មានជាតិ
កម្មករជិត ១ ពាន់នាក់ជួសជុលកែលម្អមហាវិថីឈ្នះឈ្នះឲ្យហើយមុនព្រឹត្តិការស៊ីហ្គេមឆ្នាំក្រោយ
ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងត្រៀមទទួលការរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរៀបចំកែលម្អសោភ័ណភាពក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុលហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័មានផ្លូវ ប្រពន្ធ័លូ និងកែលម្អសួនច្បារ ព្រមទាំងការងារជាច្រើនទៀតដែលបម្រើឲ្យការងារត្រៀមប្រកួតកីឡាស៊ីហ្គេមនេះ ជាពិសេសនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាទីតាំងត្រូវរៀបចំពីធី។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ធ្នូនេះថា៖ ការងារជួសជុលកែលម្អនេះ ត្រូវបានផ្តោតសំខាន់នៅតាមមហាវិធីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅត្រើយខាងកើត ដល់ផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយបានប្រើប្រាស់ក្រុមកម្មករ កម្មការនីជិតមួយពាន់នាក់ ដើម្បីធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងខែមិនា ឆ្នាំ២០២៣ខាងមុខ។
ការងារទាំងនេះរួមមាន ដាក់ប្រពន្ធ័លូទាំងសងខាងផ្លូវមានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រទៅ២ម៉ែត្រមានប្រវែង៧៣៤០ម៉ែត្រ ទទឹង៩ម៉ែត្រ។

ក្រៅពីនេះនៅមានការងារជួសជុលគ្រឹះផ្លូវ និងចាក់បេតុងឆ្អឹងដែកកម្រាស់២៥cm តាមទីតាំងដែលខូចគ្រឹៈមានផ្ទៃក្រឡាសរុប ៥៨.៥០០ម៉ែត្រការ៉េ, ការងារអ៊ុតកៅស៊ូ AC កំរាស់១០០mm, ការងារគូសគំនូសសញ្ញាចរាចរ និងតំឡើងស្លាកសញ្ញាចរាចរ, ការងាររៀបខឿន និងចិញ្ចើមផ្លូវថ្មើជើងដោយក្រាលការ៉ូឡា, ការរៀបចំសួនច្បារកណ្តាលទ្រូងផ្លូវមានទទឹង ៦ម៉ែត្ររួមទាំងការដាំស្មៅ ដាំដើមឈើរៀបប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងទៅតាមគោលដៅនៃគម្រោងឲ្យបានរួចរាល់ត្រឹមខែមិនាមុនការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមចាប់ផ្តើម។
ការជួសជុលកែលំអរហេដ្ឋារចនាសម្ពន្ធ័នេះ ធ្វើឡើងដោយម៉តចត់តាមបទដ្ឋានបច្ចេកទេសរួមចំណែកលើកកំពស់សោភណ្ឌភាព បរិស្ថាន រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងសក្ត័សមជាទីក្រុងស៊ីវិល័យ៕


អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង