ព័ត៌មានជាតិ
បញ្ជូនបក្សពួកឃាតកបាញ់សម្លាប់មន្ត្រីនគរបាលឡើងតុលាការ
សំណុំរឿងបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាថ្ងៃទី ០៧ ,០៨ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ។

លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមតុលាការបានសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន ដែលជាអ្នកបើកបររថយន្តឱ្យជនដៃដល់ឈ្មោះ អ៊ា ណារេន ហៅថាន់ ក្នុងពេលប្រព្រឹត្តអំពើឃាតកម្ម។
យោងតាមព័ត៌មានបឋមបានឱ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ កែ ចាន់មាន ពីបទ « សមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន » ហើយបញ្ជូនជនត្រូវចោទអោយចៅក្រមចាត់ការបន្តតាមនីតិវិធី ។
ចំណែកជនដៃដល់ឈ្មោះ អ៊ា ណារេន កំពុងរត់គេចខ្លួននៅឡើយ បើយោងតាមព័ត៌មានចុងក្រោយ ជនដៃដល់ទំនងជារត់ទៅលាក់ខ្លួនក្នុងព្រៃ នាខេត្តស្ទឹងត្រែង ។

រីឯស្ត្រីឈ្មោះ មាន សុខអន ជាប្រពន្ធរបស់ជនដៃដល់ និងស្ត្រីឈ្មោះ វង្ស សុភាព ជាមិត្តភ័ក្ដិ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ ដោយសារមិនជាប់ពាក់ព័ន្ធនិងអំពើល្មើស ៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន