ព័ត៌មានជាតិ
អគារក្រសួងដែនដីថ្មីសង់ជិតរួច ដាំដើមត្នោត ២៩ ដើម លម្អបន្ថែមទៀតជាអត្តសញ្ញាណជាតិ
អគារទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលមានទីតាំងនៅខណ្ឌសែនសុខ អាចសាងសង់រួចរាល់ទាំងស្រុងនៅអំឡុងខែ មេសា ឆ្នាំ២០២១នេះ។ សំណង់អគារថ្មីមានកម្ពស់ ៥ ជាន់នេះ ក្រៅពីការរចនាម៉ូតជាលក្ខណៈខ្មែរ ក៏មានការគិតគូរពីសោភណភាព ដោយមានការដាំលម្អបន្ថែមដោយដើមត្នោតរាប់សិបដើមជាអត្តសញ្ញាណជាតិ។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ក្រោយការបើកការដ្ឋានជិតមួយឆ្នាំ សំណង់អគារទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អាចរួចរាល់ទាំងស្រុងនៅអំឡុងខែ មេសា ឆ្នាំ២០២១ នេះ។ អគារទីស្តីការក្រសួងថ្មីរចនាបថលក្ខណៈជាខ្មែរ លម្អដោយស្ថាបត្យកម្មបុរាណស្ទើរគ្រប់ជ្រុងនៃអគារ។
ឯកឧត្តមបន្តថា ក្រៅពីការគិតគូរពីការឌីហ្សាញ នៅបរិវេណខាងមុខអគារក៏នឹងមានការដាំដើមត្នោត ២៩ ដើម លម្អបង្កើនសោភណភាពថែមទៀត។
បើតាមឯកឧត្តម សេង ឡូត មកដល់ពេលនេះដើមត្នោត ១៤ ដើម បានដាំរួចរាល់ និងនៅសល់ ១៥ ដើមទៀតនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។
អគារក្រសួងដែនដីថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សាងសង់នៅលើផ្ទៃដីទំហំ ៣ហិកតា មានភាពធំទូលាយបង្កលក្ខណៈងាយស្រួលដល់ការបម្រើការងាររបស់មន្រ្តីរាជការ និងការមកទទួលសេវាកម្មពីប្រជាពលរដ្ឋ។
ពាក់ព័ន្ធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញសេចក្តីជូនដំណឹង សម្រេចប្រគល់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ជូនក្រសួងអភិវឌ្ឍន៍ជនបទនៅពេលទីស្តីការក្រសួងថ្មីសាងសង់រួចរាល់ទាំងស្រុងនៅពេលឆាប់ៗខាងមុខនេះ៕

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?