ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ច្រានចោលការកំណត់ទឹកប្រាក់ដល់ភ្ញៀវទេសចរចូលមកកម្ពុជា
ក្រសួងទេសចរណ៍បានច្រានចោល ក្រោយមានការផ្សព្វផ្សាយព័ត៌មានពីការកំណត់ទឹកប្រាក់យកតាមខ្លួនលើភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានលើកឡើងអំពីការកំណត់លក្ខខណ្ឌឲ្យភ្ញៀវទេសចរត្រូវមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ២.០០០ (ពីរពាន់)ដុល្លារ មុនចូលមកព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឲ្យបង្ហាញសាច់ប្រាក់ចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ មុនអនុញ្ញាតឲ្យឡើងជិះយន្តហោះ។

ក្រសួងទេសចរណ៍ឆ្លើយបំភ្លឺនិងបញ្ជាក់ដល់សាធារណជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ថា៖
១. រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយ តម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទេ។
២. ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ។
ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យភ្ញៀវទេសចរទាំងអស់គោរពតាមលក្ខខណ្ឌតម្រូវរបស់ព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍ភ្ញៀវទេសចរទាំងអស់មកទស្សនាព្រះរាជាណាចក្រកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ