ព័ត៌មានជាតិ
លោក ម៉ិច សីហា លើកឡើងពី ៤ចំណុចសំខាន់បំផុត ដែលជោគជ័យនៅក្នុងជីវិត
លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY បានលើកឡើងថា ដើម្បីអាចឱ្យខ្លួនឯងមានឱកាសឈរក្បែរអ្នកមានឋានៈ និងមានវិជ្ជាខ្ពង់ខ្ពស់ គឺដោយសារចំណេះដឹងផ្ទាល់ខ្លួនដែលលោកផ្ទាល់។ មួយវិញទៀត ដើម្បីអាចឱ្យរូបលោកជោគជ័យបាន មិនធ្វើការប្រៀបធៀប និងច្រណែនអ្នកដទៃ គឺរូបលោកប្រកាន់នូវជំហរ ៤ចំណុចនៅជាប់ខ្លួនជានិច្ច។

៤ចំណុចដែលលោក ម៉ិច សីហា បានលើកឡើងនោះគឺ ទី១ ទីតាំងដែលលោកឈរ, ទី២ការវិវឌ្ឍខ្លួន, ទី៣ ក្រុមការងារ និងទី៤គឺ លុយ។
ចំណុចទី១ គឺទីតាំងដែលលោកឈរ មានន័យថា លោកបានកត់សម្គាល់ពីចំណុចខ្វះខាតនៅកន្លែងធ្វើការងារ ដែលមានចន្លោះប្រហោង រួចលោកនឹងយកចំណុចខ្វះខាតនោះ មកអភិវឌ្ឍន៍ដោយខ្លួនឯង រហូតក្លាយពីបុគ្គលិកដែលធ្វើការដោយប្រើកម្លាំងបាយ ទៅជាបុគ្គលិកប្រើចំណេះដឹង។ លោកប្រែក្លាយខ្លួនចាបន្តបន្ទាប់ រហូតដល់លោកអាចមានសមត្ថភាពអាចប្រើវិធីសាស្ត្រគោលនយោបាយក្រុមហ៊ុនបាន។
ចំណុចទី២ គឺការវិវឌ្ឍខ្លួន ពោលគឺ លោកតែងតែគិតថា ចំណេះវិជ្ជា គឺជាគ្រឿងមួយដែលចំបាច់សម្រាប់មនុស្សតាំងពីសង្គមនៅមិនទាន់ជឿនលឿន។ បច្ចុប្បន្ន មនុស្សមិនមែនមើលត្រឹមតែសញ្ញាបត្រមួយឡើយ គឺមើលពីសញ្ញាឃើញ ក្រៅពីពិនិត្យសញ្ញាបត្រ គេនឹងតាមដានមើលអត្តចរិតបុគ្គលម្នាក់នោះនៅតាមបណ្តាញសង្គមទៀត ថាគួរយកជាការបានឬទេ? នៅត្រង់ចំណុចនេះ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបដែលគួរប្រុងប្រយ័ត្នក្នុងវិស័យការងារ។

នៅត្រង់ចំណុចទី៣ គឺក្រុមការងារ រាល់កិច្ចការអ្វីក៏ដោយ លោកតែងតែប្រមូលឱ្យមានជាក្រុមការងារមួយសម្រាប់គាំទ្រគ្នាទៅវិញទៅមក ព្រោះមនុស្សម្នាក់ មិនអាចរស់នៅក្នុងសង្គមមួយដោយម្នាក់ឯងបានទេ។ ត្រូវការមនុស្សជាក្រុម តូចក្តី ធំក្តី ដើម្បីជួយកែលម្អ និងគាំទ្រនូវគំនិតរបស់គ្នាទៅវិញទៅមក។
រីឯចំណុចសំខាន់ទី៤នោះគឺ លុយ នៅពេលដែលអ្នកមានក្រុមការងារហើយ គឺលុយត្រូវការចាំបាច់ណាស់ សម្រាប់ពង្រឹងសមត្ថភាព និងសេដ្ឋកិច្ច ឱ្យកិច្ចការដើរបានទៅរលូន។ ទាំងអស់នេះជាចំណុចមួយ ដែលសុទ្ធតែជាដើមទុនក្នុងជោគជ័យជីវិត។ នេះជាការលើកឡើងរបស់ លោក ម៉ិច សីហា។
អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY រូបនេះ ក៏បានណែនាំទៅដល់សាធារណជនគ្រប់រូបថា រាល់ភាពជោគជ័យ ឬ ការរៀបចំផែនការជីវិត គឺត្រូវសុំការផ្តល់ប្រឹក្សាយោបល់ពីរៀមច្បង និងគោរពគាត់ជានិច្ច ព្រោះរាល់ផាពជោគជ័យ មិនអាចធ្វើទៅបានដោយគ្មានការគាំទ្រពីមនុស្សជុំវិញខ្លួនឡើយ។ ម្យ៉ាងវិញទៀត ក្នុងជីវិតសព្វថ្ងៃ អ្វីដែលមិនគួរធ្វើនោះគឺ កុំប្រៀបធៀបខ្សែជីវិតរបស់ខ្លួនឯង ជាមួយនឹងជីវិតអ្នកដទៃដាច់ខាត៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ