ព័ត៌មានជាតិ
សង្គមស៊ីវិល៖ កម្ពុជានឹងក្លាយជាប្រទេសទទួលរងផលប៉ះពាល់ខ្លាំងដោយការប្រែប្រួលអាកាសធាតុ
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានថ្លែងថា ការប្រែប្រួលអាកាសធាតុបានក្លាយជាហានិភ័យដែលមនុស្សជាតិ កំពុងជួបប្រទះ ហើយក៏ជាប្រធានបទអាទិភាពដែលពិភពលោកកំពុងព្រួយបារម្ភផងដែរនាពេលបច្ចុប្បន្ននេះ។
លោកស្រីថា ស្របពេលដែលភពផែនដីកំពុងទ្បើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក នឹងបន្តកើតមានទ្បើងកាន់តែញឹកញាប់និងខ្លាំងទ្បើងៗដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយបន្ទាន់។

លោកស្រី ភាណ សោភ័ណលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី ការជជែកដេញដោលរបស់យុវជន និងកិច្ចពិភាក្សាតុមូលពហុភាគី “ការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុអាកាសធាតុ និងហិរញ្ញវត្ថុបៃតង” នៅថ្ងៃទី ២៣ ខែធ្នូនេះ។
លោកស្រី ភាណ សោភ័ណបន្តថាកម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលនឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។
គ្រាន់តែនៅចន្លោះពីឆ្នាំ២០១១ ដល់ ២០១៨ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីជាង ៧.៥០០.០០០ ហិកតា ហើយទឹកជំនន់ និងព្យុះបានប៉ះពាល់ដល់គ្រួសារជិតមួយលានគ្រួសារ បើយោងតាមរបាយការណ៍ថវិកាអាកាសធាតុរបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ឆ្នាំ២០១៨-២០១៩។

ជាងនេះទៅទៀត ដោយសារកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើ វិស័យដែលងាយនឹងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដូចជា កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងទេសចរណ៍។ ជាក់ស្តែង ដោយគ្រាន់តែវិស័យកសិកម្ម និងនេសាទតែមួយផ្តល់ ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងផ្តល់ការងារដល់ ៤៩% នៃកម្លាំងពលកម្មរបស់ប្រទេស បើយោងតាមរបាយការណ៍ស្តីពីប្រវត្តិបណ្តាប្រទេសដែលមានហានិភ័យអាកាសធាតុ កម្ពុជា (ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ី ឆ្នាំ២០២១។
បើតាមនាយិកាអង្គការអុកស្វាមរូបនេះ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ វាជាការលើកទឹកចិត្តមួយ ដែលឃើញកម្ពុជាយើងបានបង្កើតថាមពលព្រះអាទិត្យ និងកាត់បន្ថយថ្លៃការប្រើប្រាស់ចរន្តអគ្គិសនីរហូតដល់ទៅពីរភាគបី ស្របពេលដែលកម្ពុជាកំពុងផ្លាស់ប្តូរចេញពីការពឹងផ្អែកអស់ពេលយ៉ាងយូរលើថាមពលធ្យូងថ្ម និងវារីអគ្គិសនី។

ការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានដំណោះស្រាយប្រកបដោយចីរភាព ហើយវាអាចកើតឡើងបាននៅពេលដែលគ្រប់តួអង្គ រួមមានរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍនានា និងប្រជាពលរដ្ឋទាំងអស់ ចូលរួមពួតដៃគ្នា នាំយកនូវធនធានចាំបាច់ ដើម្បីវិនិយោគលើដំណោះស្រាយ ដែលជួយឱ្យកម្ពុជាកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ តាមរយៈថវិកាវិនិយោគលើផលិតកម្មថាមពលករកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម និងជួយដល់សហគមន៍ ឱ្យបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
អង្គការអុកស្វាមក៏អំពាវនាវ មិនត្រឹមតែជាការប្តេជ្ញានយោបាយ ប៉ុន្តែជាការវិភាជន៍ថវិកា ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យ និងការបន្ស៊ាំទាំងឡាយ និងសហប្រតិបត្តិការចំណោមតួអង្គទាំងអស់៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ