ព័ត៌មានជាតិ
ឆ្នាំនេះ ខេត្តកោះកុង មានសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ចំនួន ៥នាក់
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកោះកុង ឆ្នាំ ២០២២នេះ បង្ហាញថា ខេត្តកោះកុង មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៥នាក់ បើធៀបនឹងឆ្នាំ ២០២១ កើនឡើងបានម្នាក់។ កិច្ចប្រឹងប្រែងរបស់សិស្ស ត្រូវបានលោកស្រីអភិបាលខេត្តកោះកុង សម្តែងការកោតសរសើរពីធនធានមនុស្សលើវិស័យអប់រំ។

មិនខុសពីបណ្តាខេត្តផ្សេងៗទៀត ខេត្តកោះកុង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបង្ហាញផងដែរពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយលទ្ធផលនោះបញ្ជាក់ថា ខេត្តកោះកុង មានចំនួនសិស្សប្រឡងជាប់សរុបមាន ៥៧២នាក់/ស្រី ៣៣៦នាក់ ក្នុងចំណោមបញ្ជីឈ្មោះសិស្ស ១.០៥៨នាក់ ដែលមានសិទ្ធិប្រឡងកន្លងទៅ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅថ្ងៃទី ២៣ ខែធ្នូនេះ យល់ថា អត្រាសិស្សប្រឡងជាប់ឆ្នាំនេះ បានកើនឡើងជាប់ជិត ៦០ភាគរយ បើធៀបនឹងឆ្នាំកន្លងបានត្រឹមតែ៤០.៥៦ភាគរយប៉ុណ្ណោះ។ អ្វីដែលគួរឲ្យរីករាយទៀតនោះ គឺសិស្សនិទ្ទេសមានចំនួន ៥រូប/ស្រី ១រូប ខណៈចំនួននេះកើនឡើងផងដែរ។

ថ្លែងក្រោយកាត់លិខិតលទ្ធផលប្រឡង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង វាយតម្លៃខ្ពស់ពីចំពោះសិស្សានុ សិស្សទូទាំងខេត្ត ដែលបានយកអស់កម្លាំងកាយចិត្តខិតខំយកចិត្តទុកសិក្សារៀនសូត្ររហូតដល់បានលទ្ធផលល្អប្រសើរគួរជាទីគាប់ប្រសើរខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។

ភាពជោគជ័យលើវិស័យអប់រំរបស់សិស្សានុសិស្សនៅពេលនេះ ត្រូវបានលោកអភិបាលខេត្ត មានសង្ឃឹមថា ខេត្តកោះកុងនឹងទទួលបានការអភិវឌ្ឍន៍រីកចម្រើន ចំពោះគុណភាពអប់រំសិក្សាថ្នាក់កម្រិតមធ្យមសិក្សា រីឯសង្គមជាតិកាន់តែមានធនធានមនុស្សខ្លាំងពូកែបម្រើប្រទេស ផងដែរ។

១ឆ្នាំៗលោកស្រី មិថុនា ភូថង បានចំណាយថវិកាផ្ទាល់ខ្លួនជិត ១ម៉ឺនដុល្លារសម្រាប់ផ្តល់វគ្គរៀនបំប៉នដល់សិស្សានុ សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងន័យលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកោះកុងកាន់តែរឹងមាំ តបតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីអភិបាលខេត្តកោះកុង មិនទាន់កំណត់ពេលវេលា ដែលនឹងត្រូវជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A ទាំង ៥នាក់ខាងលើនេះ។ អំឡុងពេលថ្ងៃប្រឡង លោកស្រី មិថុនា ភូថង បានសន្យាថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា ៤លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងបន្ថែមទៀត ប្រសិនក្មួយៗ ប្រឡងបាននិទ្ទេស A។ មួយវិញទៀតអាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀត ផងដែរ»៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ