ព័ត៌មានជាតិ
លោក ហឿន សំនៀង ៖ យុវជនគួរតែចូលរួមក្នុងការងារសង្គមឱ្យបានច្រើន
យុវជនគួរតែចូលរួមក្នុងការងារសង្គមឱ្យបានច្រើនដើម្បីផ្សារភ្ជាប់ខ្លួនជាមួយនឹងសង្គម ក្នុងន័យបណ្តុះចក្ខុវិស័យកាន់តែទូលំទូលាយ ចូលរួមលើកស្ទួយអភិវឌ្ឍនប្រទេសជាតិ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លើកឡើងបែបនេះ នៅក្នុងបទពិភាក្សា របស់កម្មវិធីដែលចំឡើងដោយកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣ធ្នូនេះ។

បើតាមលោក ហឿន សំនៀង ការចូលរួមសកម្មភាពសហគមន៍ គឺអាចជួយឱ្យយុវជនទទួលបានព័ត៌មានច្រើន បានយល់ និងបានដឹងច្បាស់ ពីចំណុចខ្វះខាត និងតម្រូវការរបស់សង្គមជាតិ ហើយមិនងាយចាញ់បោកមនោគមជនមួយចំនួន។
ក្នុងនោះ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនរូបនេះ ក៏បានលើកឡើងពីកត្តាអ្នកចំនួន ដែលចូលចិត្តយកសង្គមជាតិខ្លួន ទៅប្រៀបធៀបនឹងសង្គមជាតិប្រទេសគេ ដោយមិនបានសិក្សា និងយល់ច្បាស់ពីតថភាពជាក់ស្តែង។ លោកមានប្រសាសន៍ណែនាំ ”មិនត្រូវប្រកួតជាមួយអ្នកដទៃ នូវអ្វីដែលយើងគ្មាននោះទេ ត្រូវស្វែងរកចំណុចខ្លាំងរបស់យើង ទៅប្រជែងនឹងគេ ជាក់ស្តែងដូចបញ្ហាកសិកម្មនៅកម្ពុជា ដែលត្រូវការទាំងអ្នកជំនាញ និងពេលវេលា”។
លោក ហឿន សំនៀង ណែនាំឱ្យយុវវ័យជំនាន់ក្រោយ បន្តចូលរួមសកម្មភាពក្នុងសង្គមឱ្យបានច្រើន ដើម្បីអាចបណ្តុះគំនិត រួមចំណែកអភិវឌ្ឍនសង្គមជាតិ នាពេលអនាគត៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?