ព័ត៌មានជាតិ
បេក្ខជន ២ រូប ប្រឡងសញ្ញាបត្រទុតិយភូមិ ជាប់និទ្ទេស A ប្រចាំខេត្តមណ្ឌលគិរី
បន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលម្សិលមិញ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តប្រកាលលទ្ធផល សម្រាប់មណ្ឌលតាមបណ្ដាខេត្តនានា។ ក្នុងនោះ ខេត្តមណ្ឌលគិរី មានបេក្ខជនចំនួន ២ នាក់ប៉ុណ្ណោះ ទទួលបានទិន្ទេស A មានដូចជា៖

បេក្ខជន ខុន សុខខេង ភេទប្រុស មកពីវិទ្យាល័យ កែវសីមា កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៥ ប្រឡងថ្នាក់ វិទ្យាសាស្ត្រសង្គម ប្រឡងបាន និន្ទេស A ដោយភាសាខ្មែរ និន្ទេស A, គណិតវិទ្យ និន្ទេស A, ផែនដីវិទ្យា និន្ទេស B, ភូមិវិទ្យា និន្ទេស A, ប្រវត្តវិទ្យា និន្ទេស A, សីលធម៌ និន្ទេស B, និងភាសាបរទេស F ។

បេក្ខជន ហ្វាទេល ពិរីន ភេទប្រុស មកពីវិទ្យាល័យ ប្រាយថេន កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០២ ប្រឡងថ្នាក់ វិទ្យាសាស្ត្រសង្គម ប្រឡងបាន និន្ទេស A ដោយភាសាខ្មែរ និន្ទេស B, គណិតវិទ្យ និន្ទេស A, ផែនដីវិទ្យា និន្ទេស B, ភូមិវិទ្យា និន្ទេស B, ប្រវត្តវិទ្យា និន្ទេស A, សីលធម៌ និន្ទេស A, និងភាសាបរទេស E ។

បេក្ខជនសរុបក្នុងមណ្ឌល មានចំនួនសរុប ៤៣២ នាក់ ក្នុងនោះស្រី ២២៥ នាក់ បានប្រឡងជាប់សញ្ញាបត្រសរុបចំនួន ៣៩៨ នាក់ ស្មើនឹង ៩០,៧៩ ភាគរយ ក្នុងនោះស្រី ២០៨ នាក់។ បេក្ខជននិទ្ទេស B ២៨នាក់, C ១១៩នាក់, D ១៩០នាក់, E ១៤៣នាក់។

គួរបញ្ជាក់ថា លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បេក្ខជនប្រឡងជាប់សរុបទូទាំងប្រទេស មានចំនួន ៩០ ៩៥០ នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់, បេក្ខជន និទ្ទេស B ចំនួន ៧ ២៣២ នាក់, និទ្ទេស C ចំនួន ១៩ ០៥៣ នាក់, និទ្ទេស D ចំនួន ៣១ ១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣ ២៤៥០ នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ