ព័ត៌មានជាតិ
រាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់និទ្ទេសA ចំនួន២៦៨នាក់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៣ធ្នូនេះថា នៅរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់ចំនួន១៤៦១៥នាក់ ស្រី៧៨៣៧នាក់ ស្មើនឹង៦៤,៧១% នៃបេក្ខជនមកប្រឡងសរុបចំនួន២២៥៨៤នាក់ស្រី១១០៥៨នាក់។

លោកប្រធានមន្ទីរបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់១៤៦១៥នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេសA មានចំនួន២៦៨នាក់ ស្រី១៣៧នាក់ និទ្ទេសB ចំនួន១៣៣៥នាក់ស្រី៧៧៨នាក់ និទ្ទេសC មានចំនួន២៨៧០នាក់ស្រី១៦៩៩នាក់ និទ្ទេសD មានចំនួន៤៦៦៦នាក់ស្រី២៤៩៧នាក់និងនិទ្ទេស Eមានចំនួន៥៤៧៦នាក់ស្រី២៧២៦នាក់។
លោកប្រធានមន្ទីរបានបន្តថា ចំនួនបេក្ខជនប្រឡងជាប់ឆ្នាំនេះខ្ពស់ជាងឆ្នាំ២០២១ដែលមានបេក្ខជនប្រឡងជាប់ចំនួន១១៤៨៤នាក់ ស្មើនឹង៥៨,៣២ភាគរយ ធ្លាក់៩២៣៦នាក់ ក្នុងចំណោមបេក្ខជនចូលរួមប្រឡង១៩៦៩១នាក់។ ក្នុងនោះនិទ្ទេស Aមានចំនួន៥៦៥នាក់ ស្រី៣២៦នាក់ និទ្ទេសB ចំនួន១១៨៤នាក់ ស្រី៦៦១នាក់ និទ្ទេសC មានចំនួន១៨៧២នាក់ ស្រី១១៣១នាក់ និទ្ទេសD មានចំនួន៣២៩២នាក់ ស្រី១៨២១នាក់ និងនិទ្ទេស Eមានចំនួន៤៥៧១នាក់ស្រី២២៣៤នាក់។

លោកប្រធានមន្ទីរបានបន្ថែមថា «លទ្ធផលបាក់ឌុបនៅឆ្នាំនេះឃើញថាល្អប្រសើរមួយដែលយើងឃើញថាចំនួនភាគរយសិស្សប្រឡងជាប់ខ្ពស់ជាងឆ្នាំមុន ដែលបង្ហាញមានលទ្ធផលវិជ្ជមានដោយសារស្ថានភាពកូវីដ១៩បានធូរស្បើយផ្តល់ឱកាសឱ្យសិស្សបានចូលរៀនច្រើនខុសពីបណ្តាឆ្នាំមុនៗ ដែលមានកូវីដ១៩ឆ្លងខ្ពស់សិស្សចូលរៀនបានតិចជាមួយគ្រូ និងរៀនតាមអនឡាញធ្វើឱ្យសិស្សមួយចំនួនរៀនមិនបានពេញលេញ»។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ម្យ៉ាងទៀតលទ្ធផលប្រឡងនេះក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផងដែរ ព្រោះថាដំណើរការការប្រឡងឆ្នាំនេះក៏មានការត្រួតពិនិត្យយ៉ាងតឹងតែងពីគ្រប់ភាគីពាក់ព័ន្ធពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។ ដូចនេះសូមចូលរួមអបអរសាទរចំពោះសិស្សប្រឡងជាប់បាក់ឌុបទាំងអស់។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលទូទាំងប្រទេសឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ចំនួន៩០៩៥០នាក់ ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់ កើនឡើងជាងឆ្នាំមុនដែលមានត្រឹមជាង៦៥%ប៉ុណ្ណោះ។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន ១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់ និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស D ចំនួន៣១១៦៦នាក់និង និទ្ទេសEមានចំនួន៣២៤៥០នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ