Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី ដាស់តឿនអាណាព្យាបាល​ឱ្យតាមដានកូន ចៀសវាងលង់ខ្លួនតាមមិត្តភក្តិធ្វើរឿងមិនល្អ

បានផុស

នៅ

អាណាព្យាបាល គួរកុំបណ្តោយកូនចៅខ្លាំងពេក ហើយយុវវ័យ ក៏កុំបណ្តែតបណ្តោយខ្លួន តាមភាពឡូយឆាយនៃសង្គម និងការអូសទាញរបស់មិត្តភក្តិ ព្រោះកត្តាតិចតួចខ្លះ ជាដើមហេតុនៃការបំផ្លាញទាំងការសិក្សា និងបង្កផលប៉ះពាល់ដល់សុខភាព។ កាលណាមានបញ្ហាសុខភាពកើតឡើង នឹងនាំឱ្យប៉ះពាល់ដល់ទាំងសេដ្ឋកិច្ចគ្រួសារ និងសុខភាពផ្លូវចិត្ត។
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចពិភាក្សា ស្តីពី ការរៀបចំផែនការ និងការអនុវត្តដើម្បីឈានទៅសម្រេចជោគជ័យ ដែលរៀបចំឡើងដោយ កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាសារដាស់តឿនដល់អាណាព្យាបាល ពិសេសយុវវ័យ អ្នកឧកញ៉ា គួច ម៉េងលី ក្នុងនាមជាអគ្គនាយកប្រតិបត្តិ និងជាអ្នកជំនាញ​ផ្នែកសុខភាព​មួយរូបដែរ មានប្រសាសន៍ណែនាំយុវវ័យ គិតគូរពីបញ្ហាអនាគតខ្លួនឯង ឱ្យបានវែងឆ្ងាយ ពិសេស​ការសេពគប់មនុស្សនៅក្នុងសង្គម និងការប្រព្រឹត្តរបស់ខ្លួន ហើយត្រូវយកចិត្តទុកដាក់លើសុខភាពជាចម្បង។

លោកលើកឡើងបែបនេះ ដោយសារតែសង្កេតឃើញថា យុវជនកម្ពុជាបច្ចុប្បន្ន ហាក់មិនសូវគិតគូរពីដើមចម នៃបញ្ហាសុខភាពនោះឡើយ អ្នកខ្លះ ចូលចិត្តជួបជុំផឹកសុីក្អាកក្អាយ ខ្លះក៏នាំគ្នាជក់បារីអេឡិចត្រូនិក និងទទួលទានអាហារ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាដើម។ លោកថា “ជក់បារីអេឡិចត្រូនិក ១ដើម ស្មើនឹងជក់បារី ២០ដើម”។

បើយោងតាមការជួបពិគ្រោះបញ្ហាសុខភាពកន្លងមក លោកអះអាងថា រាល់ថ្ងៃនេះ ពីអាយុ ៣៥-៤៥ មកពិនិត្យសុខភាព គឺសុទ្ធតែមានបញ្ហាសុខភាពទាំងអស់ បើមិនទាន់ស្ថិតក្នុងកម្រិតបញ្ហាចោទទេ ក៏ត្រៀមនឹងចូលជាបញ្ហានៃបញ្ហាបេះដូង ជំងឺទឹកនោមផ្អែម ក៏ជំងឺថ្លើមដែរ។

ហេតុនេះ លោកបង្ហាញក្តីព្រួយបារម្ភ ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារ និងភេសជ្ជៈគ្រឿងស្រវឹង-ផ្អែម អាចនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព កាន់តែបន្តកើនឡើង។
លោកថា “បើមិនរៀនទប់ស្កាត់ ហើយមិនភ្ញាក់ខ្លួនពីឥលូវទេ នោះនឹងធ្លាក់ខ្លួនក្នុងឱកាសនៃជំងឺស្លាប់មួយចំហៀងខ្លួ​ន ដាច់សសៃ ឈាមខួរក្បាល ឬទឹកនោមផ្អែម ដូចនេះត្រូវរៀនថែសុខភាពពីឥលូវទៅ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម