ព័ត៌មានជាតិ
៥ឆ្នាំ ស្ថាប័នរដ្ឋ និងឯកជនទទួលយកជនមានពិការភាពចូលបម្រើការងារជិត ៤ម៉ឺននាក់
នៅក្នុងរយៈពេល ៥ឆ្នាំនេះ ស្ថាប័នរដ្ឋ និងឯកជនបានទទួលយកជនមានពិការភាពចូលបម្រើការងារប្រមាណជិត ៤ ម៉ឺននាក់ ក្នុងនោះវិស័យឯកជនជាង ២ ម៉ឺននាក់។

ថ្លែងក្នុងវេទិកាជាតិស្តីពី ការងារ និងមុខរបរប្រកបដោយបរិយាបន្ន សម្រាប់ជនមានពិការភាព ឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែធ្នូនេះ លោកស្រី ព្រុំ សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានស្តារសម្បទារបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០១៨-២០២២) ជនពិការទទួលបានឱកាសសេដ្ឋកិច្ចពីកម្មវិធីសហការជាមួយអង្គការដៃគូមានចំនួនជាង ៧ ពាន់នាក់, ជនពិការត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ មានជាង ១ម៉ឺន ៦ពាន់នាក់, និងជនពិការត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅតាមស្ថាប័នឯកជន មានជាង ២ម៉ឺននាក់ ខណៈជនពិការក្រីក្រនៅតាមសហគមន៍ទទួលបានរបបឧបត្ថម្ភគោលនយោបាយ មានរហូតដល់ជាង ៨ម៉ឺននាក់។

លោកស្រី បានបន្តថា ចាប់តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ឆ្នាំ២០២២ ជនពិការជាង ១ម៉ឺន ៧ពាន់នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពី មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ JCIA និងអង្គការបន្ទាយព្រាប JSC ក្នុងនោះរយៈពេល ៥ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការទាំងពីរ បានបណ្តុះបណ្តាលសិស្សជាង ៣០០នាក់, ប្រកបមុខរបរចំនួន ១១១នាក់, និងបម្រើការងារចំនួន ៥៦នាក់។

លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឱ្យវិស័យឯកជនបន្តទទួលយកជនមានពិការភាពចូលបម្រើការងារ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីធានាឱ្យមានការពង្រឹងគុណភាពសេវា និងការជួយគាំទ្រជនមានពិការភាពឱ្យទទួលបានឱកាសការងារ និងការពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យបានកាន់តែប្រសើរឡើង។

លោកបានបន្តថា ការទទួលយកជនមានពិការភាពចូលបម្រើការងារក្នុងវិស័យឯកជន គឺជាការចូលរួមបង្កើនឱកាសសេដ្ឋកិច្ចបន្ថែម សម្រាប់ជនមានពិការភាព ព្រមទាំងពង្រឹងភាពអង់អាច និងសមត្ថភាពសមស្របសម្រាប់ជនមានពិការ ដើម្បីពួកគេអាចចាប់យកឱកាសទាំងនោះ ដើម្បីជីវភាព និងជិវិតឯករាជ្យ។
លោក ហាច ហ៊ាន បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល តែងតែជំរុញឱ្យក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ឱ្យទទួលជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យស្តីពី ការជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ ដែលមាន ២ភាគរយសម្រាប់ស្ថាប័នរដ្ឋ និង ១ភាគរយសម្រាប់វិស័យឯកជន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម