Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បង្កើតកម្មវិធីជាច្រើនទទួលភ្ញៀវទេសចរ​កម្សាន្តថ្ងៃឆ្លងឆ្នាំសកល

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅចុងសប្តាហ៍នេះថា ដើម្បីអបអរ​សាទរពិធីបុណ្យឆ្លងឆ្នាំ និង ចូលឆ្នាំសកលឆ្នាំ២០២៣ ខាងមុខនេះ  រដ្ឋបាលខេត្តសៀមរាប បានសហការ​ជាមួយសហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង មន្ទីរអង្គរភាពពាក់ព័ន្ធនានា រៀបចំកម្មវិធីកម្សាន្ត​សប្បាយជាច្រើន សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តសប្បាយនៅខេត្តសៀមរាប ដូចជា កម្មវិធីជិះ​ទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគុំតន្ត្រីនៅសួនព្រះរាជដំណាក់ និង នៅតំបន់ផាប់ស្ត្រីត  តន្ត្រីស្គរដៃ មានរៀបចំភ្លើងលម្អតាមដងស្ទឹង និងតាមស្ពាន ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តដំណាក់ និងមានរៀបចំអនាម័យ សណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ។

ក្នុងកម្មវិធីទាំងនេះ នឹងចាប់ផ្តើមលេងកម្សាន្តពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ។  លោក លី វណ្ណៈ បានបន្តទៀតថា ការរៀបចំរហូតមកដល់ថ្ងៃនេះសម្រេចបាន ៣០ ទៅ៤០%ហើយ ហើយទាំងនេះ​ក៏ដោយសារ​ស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់​ស្រោចវ៉ាក់​សាំងជូន​ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍អ្វីនោះឡើយ ព្រមទាំងការ​បើកប្រទេស​ឡើងវិញផងដែរ។

លោកក៏បានរំពឹងថា នៅក្នុងឱកាសឆ្លងឆ្នាំសកល២០២២ ចូល២០២៣នេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរ​ជាច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក។

ជាមួយគ្នានេះ លោក ហ្វី លិបកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងដែរថា ឆ្នាំនេះ រដ្ឋបាលខេត្ត​សៀមរាប បានតុបតែងលម្អក្រុងបានល្អណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តនៅ​ក្នុងខេត្តសៀម​រាប។ ប៉ុន្តែលោកមើលឃើញថា សន្ទុះនៃការកក់បន្ទប់ស្នាក់នៅហាក់នៅមិនទាន់មានច្រើននៅឡើយទេ។ ម៉្យាងទៀត​បន្ទាប់ពីស្ថានភាពកូវិដមានការធូរស្រាល យើងទើបតែទទួលបានភ្ញៀវទេសចរមកកម្សាន្តនៅ​ខេត្តសៀមរាបនេះ​វិញបាន​ប្រមាណជា ៣០%ប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្តីលោកគិតថា ភ្ញៀវទេសចរក្នុងស្រុក​ភាគច្រើន ពួកគាត់មិនសូវ​ចូលចិត្តកក់​បន្ទប់ស្នាក់នៅមុនទេ ពួកគាត់មកដល់ទើបជួលបន្ទប់ស្នាក់នៅតែម្តង ។ ដូច្នេះយើងក៏រងចាំ​មើលសន្ទុះ​ភ្ញៀវទេសចរ​នៅថ្ងៃឆ្លងឆ្នាំតែម្តង។ នេះជាការបន្ថែមរបស់លោក ហ្វី លិបកៅ៕ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម