ព័ត៌មានជាតិ
PAFID និងអង្គការដៃគូ ទទួលបានការគាំទ្រខ្ពស់ពី ក្រសួងសង្គមកិច្ច តាមរយៈវេទិកាជាតិ ស្ដីពីការងារ និងមុខរបរជនមានពិការភាព
វេទិកាជាតិ ស្ដីពីការងារ និងមុខរបរប្រកបដោយបរិយាបន្មសម្រាប់ជនមានពិការភាព ដែលរៀបចំឡើងដោយ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន (PAFID) សហការជាមួយអង្គការដៃគូជាច្រើនទៀត ដែលគាំទ្រដោយនាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបានកាគាំទ្រនិង លើកកម្ពស់ពីក្រសួងពាក់ព័ន្ ធដើម្បីលើកកម្ពស់សម្រាប់ជនមានពិការភាពនៅកម្ពុជា។

ថ្លែងឲ្យដឹងក្នុងវេទិកាថ្នាក់ជាតិខាងលើ លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថាកន្លងមកក៍ដូចបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើបងប្អូនមានពិការភាពឲ្យមានជំនាញ មុខរបរ និងការងារសមរម្យ ដើម្បីកាត់បន្ថយភាពក្រីក្រព្រមទាំងបង្កើនការយកចិត្តទុកដាក់ គិតគូអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់ជនមានពិការភាពឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំពារជនមានពិការភាព ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ជានិច្ច លើបងប្អូនជនពិការទូទាំងប្រទេស ។ ដូច្នេះការរៀបចំវេទិកានេះ គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងផ្ដល់នូវឱកាសការងារផ្សេងៗ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ។
លោក ហាច ហ៊ាន បានកោតសរសើរចំពោះដៃគូរសហការការងារ រៀបចំវេទិការជាតិការងារសម្រាប់ជនមាន ពិការភាពកន្លងមក ដូចជាអង្គការ PAFID អង្គការបុគ្គលសារវ័ន្ត សាលាទន្សាយ និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនទៀត ដែលបានជួយឧបត្តម្ភគាំទ្រដល់ វិស័យពិការភាពនៅកម្ពុជា។

សូមបញ្ជាក់ដែរថា វេទិកាជាតិ ស្ដីពីការងារ និងមុខរបរប្រកបដោយបរិយាបន្មសម្រាប់ជនមានពិការភាព បានចាប់ផ្តើមកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២២ មានអ្នកចូលរួមប្រមាណ ១៦៨នាក់ ដោយមាននូវការសម្តែង ទស្សនីយ៍ភាពសិល្បះដោយជនមានពិការភាព មានវេទិការជាជជែកដេញដោល និង សំនួរចំលើយជាដើម៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ