Connect with us

ព័ត៌មានជាតិ

សុខាភិបាល​ឲ្យ​​បង្កើន​ប្រុង​​ប្រយ័ត្ន​ដល់​កុមារ​និង​មនុស្ស​ចាស់​អាយុ​លើស ៦៥ ឆ្នាំ​

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋពិសេសកុមារអាយុក្រោម ៥ឆ្នាំ និងមនុស្សចាស់ដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ត្រូវការពារសុខភាពឱ្យបានល្អក្នុងពិធីជួបជុំបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកលដែលនឹង​ឈានមកដល់ដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ធ្នូនេះថា នៅក្នុងពិធីបុណ្យណូអែលក៏ដូចជាពិធីបុណ្យឆ្លងឆ្នាំថ្មីនេះ ប្រជាពលរដ្ឋតែងតែមានការធ្វើដំណើរច្រើននៅតាមតំបន់រមណីដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ក៏ដូចជាមានការជួបជុំកម្មវីធីជប់លៀងផ្សេងៗ​។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា ដើម្បីការពារសុខភាពនៅក្នុងពិធីទាំងនេះចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅតាមបណ្តាខេត្តនានា ត្រូវត្រៀមសំលៀកបំពាក់ឱ្យបានក្រាស់ៗដើម្បីការពារកុំឱ្យកើតជំងឺផ្តាសាយ។ ជាមួយគ្នានេះដែរ ត្រូវអនុវត្តនូវការរក្សាអនាម័យឱ្យបានល្អ ដូចជាការពាក់ម៉ាសឱ្យបានជាប់បើអាចធ្វើទៅបានឧស្សាហ៍លាងដៃជាមួយសាប៊ូទឹក អាកុលឬជែលរក្សាគម្លាត កុំមានការប៉ះពាល់គ្នាមិនចាំបាច់ដូចជាការចាប់ដៃឬអោបគ្នា ជំនួសការសំពះគ្នាទៅវិញទៅមកដើម្បីការពារកុំឱ្យឆ្លងជំងឺផ្តាសាយធំ ក៏ដូចជាជំងឺកូវីដព្រោះថាអាកាសធាតុចុះត្រជាក់នេះវានឹងបង្កលក្ខណៈងាយស្រួលក្នុងការឆ្លងជំងឺទាំងនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ពិសេសកុមារអាយុក្រោម ៥ឆ្នាំនិងមនុស្សចាស់អាយុ៦៥ឆ្នាំឡើងទៅ និងអ្នកដែលដឹងថា​មានជំងឺរ៉ាំរ៉ៃក្នុងខ្លួនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន សូមពាក់ម៉ាស និងនៅឱ្យឆ្ងាយដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយធំឬជំងឺកូបីដ១៩ព្រោះថាពេលឆ្លង​អាចវិវត្តន៍ទៅរកជំងឺធ្ងន់ធ្ងរបាន។

លោកវេជ្ជបណ្ឌិតបានណែនាំទៀតថា ក្នុងករណីមានរោគផ្តាសាយប្រជាពលរដ្ឋគួរតែធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ ដោយឧបករណ៍តេស្តរហ័សហើយបើរកឃើញថាមានវិជ្ជមាន សូមកុំធ្វើដំណើរត្រូវសម្រាកព្យាបាលជំងឺនៅផ្ទះដោយពិសារថ្នាំបញ្ចុះកំដៅ និងថ្នាំក្អកហើយក្នុករណីមិនបានធូរស្រាលទេ សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម