Connect with us

ព័ត៌មានជាតិ

ម្ចាស់​ស្នាដៃកំណាព្យរឿង “ម្ចាស់ជីវិត” ជយលាភី​លេខ 1 ស្នើ​សម្តេចតេជោគាំទ្រ​បោះពុម្ភ​សៀវភៅ

បានផុស

នៅ

ស្នាដៃកំណាព្យរឿង”ម្ចាស់ជីវិត”ជាប់ជយលាភីលេខ 1 ពានរង្វាន់អក្សរសិល្ប៍ 7 មករា​ ស្នើសុំសម្ដេចតេជោ ហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយគាំទ្រឧបត្ថម្ភក្នុងការបោះពុម្ពសៀវភៅ។

លោក សំ សុភារិន្ទ ជាអតីតកូនសិស្សអ្នកនិពន្ធម្នាក់ធ្លាប់បានរៀននិងទទួល​បាន​ការឧបត្ថម្ភពីសម្ដេចតេជោគាំទ្រថវិកាក្នុងការរៀនតែងនិពន្ធនៅសមាគមអ្នកនិពន្ធក្នុងវត្តបទុមវតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបញ្ចប់ការសិក្សានៅទីនោះរួចមក លោកមានឱកាសបានសរសេរ និងនិពន្ធសៀវភៅរឿងមួយចំនួនដែលធ្លាប់ជាប់ជយលាភីមានកំណាព្យរឿង “ម្ចាស់ជីវិត” តែពុំមានលទ្ធភាពក្នុងការផ្សព្វផ្សាយចេញជារូបរាង។

សៀវភៅកំណាព្យរឿង” ម្ចាស់ជីវិត”គឺជាសៀវភៅមួយដែលសរសេរទាក់ទងជីវិតតស៊ូរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៃការរស់រានឡើងវិញថ្ងៃ 7 មករា។ ជាពិសេសផ្ដោតសំខាន់​ទៅលើការអភិវឌ្ឍន៍ប្រទេសជាតិ ផ្តើមចេញពីបាតដៃទទេរហូតមកដល់ប្រទេសជាតិប្រែប្រួលមុខមាត់ថ្មី ប្រជាជនកម្ពុជាមានស្ថេរភាព សម្បូរសប្បាយ រុងរឿងមកដល់សព្វថ្ងៃនេះ។

លោក សំ សុភារិន្ទ ជាអ្នកនិពន្ធធ្លាប់​ទទួល​បាន​ជយលាភីជាច្រើនដូចជា មហោស្រពការប្រលងតែងនិពន្ធ ដែលបានទទួលពានរង្វាន់ព្រះបាទសុរាម្រិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងពានរង្វាន់របស់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរ។

ពេលនេះលោកចង់បោះពុម្ពសៀវភៅកំណាព្យរឿង “ម្ចាស់ជីវិត” ដែលធ្លាប់ទទួលជយលាភីលេខ១ពានរង្វាន់មហោស្រព ៧ មករា ក្នុងឆ្នាំ ២០០៩។ ដោយសារការខ្វះខាតថវិកាក្នុងការបោះពុម្ពសៀវភៅឲ្យចេញជារូបរាងបាន លោក​សុំជំនួយថវិកាពី​សម្ដេចតេជោ​ជួយ​ឧបត្ថម្ភជ្រោមជ្រែងឲ្យសៀវភៅប្រលោមលោករបស់លោក​បានចេញជារូបរាង។

លោកសំ សុភារិន្ទ មានស្រុកកំណើត​នៅស្រុកត្រាំកក់ ខេត្តតាកែវ ចូលចិត្តសរសេរសៀវភៅនិងនិពន្ធ។ ស្នាដៃនិពន្ធជាច្រើន​ដែលកើតចេញពីអ្នកនិពន្ធរូបនេះផ្ទាល់បានដាក់លក់នៅទីផ្សារជាច្រើនមកហើយ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម