ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខេត្តបើកកិច្ចប្រជុំបន្ទាន់មួយស្តីពី លោកកូ ណៃ យកដុំថ្មបិទផ្លូវ ដាំបង្គោលរបងលួស បន្លាហ៊ុមព័ទ្ធយកដីភ្នំធ្វើជាកម្មសិទ្ធិ
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ គណៈបញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីលោកកូ ណៃ យកដុំថ្មធំៗបិទផ្លូវ ដាំបង្គោលរបងលួស បន្លាហ៊ុមព័ទ្ធយកដីភ្នំពង្រកងវ៉ា ធ្វើជាកម្មសិទ្ធិចុះពិនិត្យរុះរើចេញ តាមអនុសាសន៍សម្តេចតេជោហ៊ុនសែន ក្នុងសាលប្រជុំសាលាខេត្តគណៈកម្មការចូលរួមមាន លោកអ៊ំុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនោះ ប្រធានមន្ទីរពាក់ព័ន្ធបានលើកឡើងពីរឿងលោក កូ ណៃ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនិងជាម្ចាស់អាជីវកម្មវាយថ្មដ៏ធំជាងគេនៅភ្នំធំ បានយកថ្មធំៗមកបិទផ្លូវចូលចម្ការរបស់ពលរដ្ឋមិនឲ្យប្រជាពលរដ្ឋណាចេញចូលទៅប្រកបរបរកសិកម្មបាន បន្ទាប់មកទៀត លោកកូណៃបាបឲ្យកូនចៅ ដាំបង្គោលរបងលួសបន្លាហ៊ុមព័ទ្ធយកដីភ្នំពង្រ ភ្នំកងវ៉ា ក្នុងភូមិពង្រ សង្កាត់កំពង់ ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីពាក់កណ្តាលខែធ្នូមកម្ល៉េះ។

លុះនៅល្ងាច ថ្ងៃទី២៣ គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបានចុះយកថ្មរាំងផ្លូវនិងរុះរើបង្គោលរបងលួសបន្លាហ៊ុមព័ទ្ធយកដីភ្នំពង្រ ភ្នំកងវ៉ា ចេញអស់អនុវត្តតាមអនុសាសន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា បានបង្កើតគណៈកម្មការ អនុគណៈកម្មការ ដើម្បីធ្វើការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ ដីភ្នំ ឲ្យទៅជាទ្រព្យសាធារណៈនិងទ្រព្យឯកជនរបស់រដ្ឋទូទាំងស្រុក ក្រុងទាំង៩ ក្នុងទូទាំងខេត្តតែម្តង។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មានប្រតិកម្ម និងចេញអនុសាសន៍យ៉ាងម៉ឺងម៉ាត់ដោយដាក់បទបញ្ជាឲ្យអាជ្ញាធរខេត្តចុះពិនិត្យបញ្ឈប់សកម្មភាពយកថ្មពេញពីផ្លូវដើរ និងរុះរើរបងលួសចេញពីដីរដ្ឋ ដីភ្នំនិងរក្សាទុកជាសម្បត្តិរដ្ឋ ទុកផ្លូវជូនពលរដ្ឋដើរ ដឹកកសិផលដូចធម្មតាឡើងវិញ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ដីដែលលោកកូ ណៃ បានហ៊ុមរបងព័ទ្ធយកនោះ មានទំហំរាប់សិបហិចតាឯណោះ។ ហើយការបង្កើតគណៈបញ្ជាការឯកភាពខេត្តនេះមានបំណងធ្វើការងារគ្រប់គ្រង ការងារអភិរក្សនិងអភិវឌ្ឍន៍លើដីរដ្ឋ ដីភ្នំ ឯកជនរបស់រដ្ឋ ក្នុងទូទាំងខេត្តតែម្តង។

ក្នុងនោះ ការបង្ហាញផែនដី និយាមការ ឯកសារគតិយុត្តិ ឯកសារពី ប្រធាន.អនុប្រធានមន្ទីរ អភិបាលរងខេត្ត អភិបាលស្រុក ក្រុងឲ្យមន្ទីរ អង្គភាពជំនាញនិងអាជ្ញាធរមានសមត្ថកិច្ចផ្ដល់ទិន្នន័យ ព័ត៌មាន ឯកសារនានាទាក់ទិនដីខ្ពង់រាប ដីភ្នំ ដីតំបន់ ការពារ តំបន់អភិរក្សជា ដីក្នុងអាជ្ញាប័ណ្ណចាស់ ថ្មី ផុតកំណត់នូវអាជីវកម្មរ៉ែដី ខ្សាច់ ថ្ម ដើម្បីជាសំអាងក្នុងការប្រើប្រាស់ អនុវត្តការងារក្នុងដែនសមត្ថកិច្ចជាដើម៕
ដោយ ៖ វ៉ាន់ ណាង









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ