ព័ត៌មានជាតិ
អាជ្ញាធរមីនប្រកាសចូលកាន់មុខដំណែងអនុប្រធាន និងអគ្គលេខាធិការ
អាជ្ញាធរគ្រប់គ្រងសកម្មភាពកម្ចាត់មីននៅរសៀលថ្ងៃទី ២៣ ខែធ្នូ បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងថ្នាក់ដឹកនាំរបស់អាជ្ញាធរមីន ក្នុងនោះលោក ព្រំ សុភមង្គល ត្រូវបានតែងតាំងជា អនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន មានឋានៈស្មើទេសរដ្ឋមន្រ្តី។

លោក លី បញ្ញា រិទ្ធិ៍ ជាអគ្គលេខាធិការ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារ មីនមានឋានៈស្មើរដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្តល់ នូវមុខដំណែង និងឋានៈជូនដល់មន្រ្តីជាន់ខ្ពស់របស់អាជ្ញាធរមីនចំនួន ០២ រូប ដែលការប្រគល់តួនាទីភារកិច្ចជូនដល់ ថ្នាក់ដឹកនាំ អាជ្ញាធរមីននេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងលើកកម្ពស់កិត្យានុភាពរបស់ស្ថាប័នដែលសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំគ្រប់គ្រងត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះការតែងតាំងថ្មីរបស់មន្រ្តីជាន់ខ្ពស់ អាជ្ញាធរមីនដែលពោរពេញទៅដោយសមត្ថភាពជំនាញចំណេះដឹង និងមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមបម្រើការងារ សកម្មភាពមីន មនុស្សធម៌នៅកម្ពុជាដើម្បីរួមគ្នាសម្រេចបាននូវទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ ២០២៥ គ្មានជនរងគ្រោះ និងគ្មានសហគមន៍បន្តរងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តដោះស្រាយហានិភ័យសំណល់ជាតិផ្ទុះសង្រ្គាម ក្រោយឆ្នាំ ២០២៥។

លោកទេសរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីនទាំងអស់ នឹងបន្តផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្រប់ភាគីពាកព័ន្ធទាំងអស់ជាពិសេសបន្តនូវការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងបំពេញការងារជាក្រុមដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងស្ថាប័ន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ