Connect with us

ព័ត៌មានជាតិ

នគរបាល​​ប្រាប់​​​ល្បិច​​​ថ្មី​ បន្លំ​បោក​ប្រាស់​​​ទិញ​​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​(Online)

បានផុស

នៅ

​កាល​​​ពី​ពេល​​ថ្មីៗ​នេះ​មាន​ករណី​បន្លំ​បោកប្រាស់​ ការ​ទិញ​ លក់​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​ (Online)​ ជា​បន្តបន្ទាប់​ដោយ​ជនល្មើស​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែង​ របស់​ហាង​ផ្សេងៗ​ជា​ច្រើន​ និង​បាន​ផ្សព្វផ្សាយ​លក់​ផលិតផល​នានា​តាម​ប្រព័ន្ធ​អន​ឡាញ​ ឱ្យទៅ​អតិថិជន​របស់​ខ្លួន​ ។​ ​​

​បើ​​តាម​​​សេចក្ដី​ជូន​ដំណឹង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​កំពត​​ នៅ​ពេល​ដែល​មាន​អតិថិជន​សាកសួរ​រក​ទីតាំង​ធ្វើ​អាជីវកម្ម​ ជនល្មើស​បាន​ផ្ញើ​ទីតាំង​របស់​ហាង​លក់​ផលិតផល​ត្រឹមត្រូវ​ និង​រូបភាព​បង្ហាញ​ ប្រាប់​អតិថិជន​ ដើម្បី​ជា​ការ​បន្លំ​បោកប្រាស់​ឱ្យ​អតិថិជន​មាន​ជំនឿ​ និង​ផ្ញើរ​ប្រាក់​មក​ឱ្យ​ខ្លួន​តាម​រយៈ​ការ​ទិញ​ លក់​ ផលិតផល​ផ្សេងៗ​នេះ​ ប៉ុន្តែ​ពេល​ទទួល​បាន​ប្រាក់​ពី​អតិថិជន​ហើយ​ ជនសង្ស័យ​មិន​បាន​ផ្ញើរ​ ផលិតផល​ នោះ​ឱ្យទៅ​អតិថិជន​ទេ​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សកម្មភាព​បន្លំ​បោកប្រាស់​ តាម​រូបភាព​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ ឬ​អតិថិជន​ដែល​រង​គ្រោះ​ ដោយ​ការ​ក្លែងបន្លំ​នេះ​ បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​យល់​ច្រឡំ​ជា​ខ្លាំង​ទៅ​លើ​ម្ចាស់​ហាង​ត្រឹមត្រូវ​ពិតប្រាកដ​ថា​ជា​អ្នក​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ​ទៅ​វិញ​ ។​

​ដូចនេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ពិសេស​បងប្អូន​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ មេត្តា​ចូលរួម​សហការ​ផ្សព្វផ្សាយ​បន្ត​ដើម្បី​ឱ្យ​មហាជន​ទូទៅ​បាន​ជ្រាប​ជា​ព័ត៌មាន​ និង​កុំឱ្យ​មានការ​ចាញ់បោក​ជនខិលខូច​ ខាងលើ​ជា​បន្ត​ទៀត​ ម្យ៉ាងទៀត​ក៏​ជា​ការ​ក្រើនរំលឹក​ដល់​មហាជន​គ្រប់​មជ្ឈដ្ឋាន​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ បំផុត​ចំពោះ​ករណី​បោកប្រាស់​ដែល​កើតឡើង​ដោយ​ការ​(​ទិញ​-​លក់​)​ សម្ភារ​ ឧបករណ៍​ផ្សេងៗ​ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ (Online)​ នេះ​ សូម​មេត្តា​ចូលរួម​សហ​ការណ៍​ផ្តល់​ព័ត៌មាន​ដើម្បី​ឈាន​ទៅ​វែកមុខ​ជនខិលខូច​ខាងលើ​យក​មក​ផ្តន្ទាទោស​ តាម​ផ្លូវច្បាប់​ និង​ឈាន​ទៅ​លុប​បំបាត់​ឲ្យ​បាន​នូវ​បណ្តា​បទល្មើស​ដូច​លើក​ឡើង​ខាងលើ​នេះ​៕​

​​​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម