ព័ត៌មានជាតិ
ក្រសួងធនធានទឹកព្យាករអាកាសធាតុរដូវប្រាំងឆ្នាំនេះសីតុណ្ហភាពមានកម្រិតទាប
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករអាកាសធាតុលើកទី ១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០២៣នេះ ដោយផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០% និងបាតុភូតអនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino)។

បាតុភូតនេះនៅក្នុងរដូវប្រាំង សីតុណ្ហភាពមានកម្រិតទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ក្នុងខែមករា បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអប្បបរមា ១៨ºC និងមធ្យមអតិបរមា ២៩ºC។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧°C។
ចំណែកឯខែកុម្ភៈ ដល់ខែមីនា សីតុណ្ហភាពមធ្យមអប្បបរមា ២០ ºC និងមធ្យមអតិបរមា ៣៣ºC ខណៈខែមេសា សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងមធ្យមអតិបរមា ៣៦°C។ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩°C។
ដោយឡែកចំពោះទឹកភ្លៀង៖ បរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ ២០២២ នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ។

ក្រៅពីនេះ ក្រសួងក៏ព្យាករអំពីស្ថានភាពអាកាសធាតុនាដើមរដូវវស្សាផងដែរដោយបញ្ជាក់ថា រដូវវស្សាឆ្នាំ ២០២៣ នៅទូទាំងប្រទេសអាចនឹងចាប់ផ្ដើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែកតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា។
ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន។
បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។
ក្រសួងក៏អំពាវននាវឲ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ